Andy Cole រិះគន់ចំៗថា Man Utd ចាយលើ Antony ខ្ពស់ មិនសមនឹងសមត្ថភាពគេ
អតីតកីឡាករ Manchester United អំឡុងឆ្នាំ 1995-2001 Andy Cole បាននិយាយត្រង់ៗថា មើលមិនឃើញចំណុចអស្ចារ្យរបស់ខ្សែបម្រើ Antony ឡើយ ហើយថែមទាំងបានរិះគន់ Manchester United ចំពោះការចំណាយប្រាក់យ៉ាងច្រើន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើស្លាបរូបនេះ។ Andy Cole និយាយធ្ងន់ៗថា៖ «ខ្ញុំអាចនឹង
ឆ្កួត ប្រសិនបើខ្ញុំលេងជាដៃគូជាមួយ Antony ក្នុងនាមជាខ្សែប្រយុទ្ធកណ្តាល។ ប្រសិនបើអ្នកលេងជាមួយគាត់ អ្នកនឹងដឹងថា គាត់មិនអាចឆ្លងបាល់បានទេ។ ខ្សែប្រយុទ្ធត្រូវការការបញ្ជូនបាល់ ជាពិសេស Rasmus Hojlund ដែលមិនទាន់រកគ្រាប់បាល់បាននៅ Premier League ។ នៅពេលដែល Antony មានបាល់នៅជើងរបស់គាត់ 9 ក្នុងចំណោម 10 បាល់ គាត់នឹងស៊ុតបញ្ចូលទីដោយខ្លួនឯង។ ឱកាសតែមួយគត់ដែល Hojlund ទទួលបានបាល់ពី Antony គឺនៅពេលដែលអ្នកចាំទីបិទមុំជិតអស់រលីងតែម្ដង»។
ជាការពិត ក្នុងរដូវកាលថ្មីនេះ ខ្សែប្រយុទ្ធប្រេស៊ីលខាងលើ មិនទាន់រកគ្រាប់បាល់បញ្ចូលទី ឬបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានម្ដងណាទេ ក្នុងចំណោមការប្រកួតចំនួន 12 កន្លងមក។
បន្ថែមលើនេះ Andy Cole ក៏បានស្ដីបន្ទោសបិសាចក្រហមផងដែរ ដែលបោះបង់ឱកាសនាំយក Kaoru Mitoma ហើយគេបានចូលរួមជាមួយ Brighton ពី Kawasaki Frontale ក្នុងតម្លៃត្រឹមតែ 2.7 លានផោន។
«ពេលខ្លះខ្ញុំមានសំណួរក្នុងចិត្តចង់សួរថា តើអ្វីជាចំណុចខ្លាំងរបស់ Antony? គាត់មិនអាចប្រជែងជាមួយគូប្រកួតប្រកបដោយប្រសិទ្ធិភាពទេ ពិសេសគាត់មិនអាចបង្កើតឱកាសបាន ហើយក៏មិនអាចរកគ្រាប់បាល់បានដែរ។ តើអ្វីទៅជាចំណុចខ្លាំងរបស់គាត់? យើងបានចំណាយប្រាក់យ៉ាងច្រើន ដើម្បីចុះហត្ថលេខាយកគាត់មក។ តែនៅពេលអ្នកក្រឡេកមើលក្លឹបដូចជា Brighton ដែលបានចុះហត្ថលេខាជាមួយ Mitoma ក្នុងតម្លៃ 2.7 លានផោន អ្នកត្រូវសួរខ្លួនឯងថា តើ Manchester United មានភាពឆ្លាតវៃក្នុងការទិញកីឡាករដែរទេ? ព្រោះយើងចំណាយអស់ដល់ទៅ 86លានផោនលើ Antony?»៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.