CPL សប្ដាហ៍ទី 15៖ គួប្រកួតសុទ្ធតែជក់ចិត្ត ពិសេសស្វាយរៀងប៉ះវិសាខា
ការប្រកួតបាល់ទាត់ដណ្ដើមជើងឯកលីគកំពូលកម្ពុជា រដូវកាលឆ្នាំ2023/24 នឹងបន្ដការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី15 នៅថ្ងៃទី23-24 ខែធ្នូចុងសប្ដាហ៍នេះ ក្នុងនោះក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមវិសាខា គ្រាដែលក្រុមកំពុងឡើងជើង ISI ដង្កោសែនជ័យ ត្រូវបើកទ្វារផ្ទះទទួលក្រុមភ្នំពេញក្រោនវិញម្ដង។ ចំពោះក្រុមព្រះខ័នរាជ
ស្វាយរៀង នឹងត្រូវជួបវិសាខា នៅកីឡដ្ឋានខេត្តស្វាយរៀង នាល្ងាចថ្ងៃទី23 ខែធ្នូស្អែក បន្ទាប់ពីដណ្ដើមបានជ័យជម្នះ 1-0 ក្រៅដី កាលពីជើងទី1 ។ ការប្រកួត រវាងក្រុមកំពូលតារាង និងក្រុមឈរលេខ3 បណ្ដោះអាសន្ននេះ ត្រូវបានចាត់ទុកជាការប្រកួតដ៏ធំ និងគួរឲ្យចាប់អារម្មណ៍សម្រាប់សប្ដាហ៍នេះផងដែរ។
ចំណែកក្រុម ISI ដង្កោសែនជ័យ ដែលជាក្រុមកំពុងឡើងជើងវិញ នឹងត្រូវជួបក្រុមខ្លាំងភ្នំពេញក្រោន នៅកីឡដ្ឋាន AIA Stadium, KMH Park នាថ្ងៃទី24 ខែធ្នូ ។ កាលពីជើងទី1 ISI បានចាញ់ក្រុមសិង្ហក្រហមក្រៅដី 2-4 តែជើងទី2 នេះ តាមរយៈការធ្វើបានល្អ ៣ប្រកួតចុងក្រោយ ពោលគឺបានប្រកួតស្មើក្រុមវិសាខា 1-1, យកឈ្នះម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង 2-1 និងបន្ដយកឈ្នះម្ចាស់ផ្ទះណាហ្គាវើលដ៏ 3-2 គេរំពឹងថា ការប្រកួតរវាងក្រុមទាំងពីរ ក៏នឹងមានភាពជក់ចិត្ត និងទាក់ទាញអ្នកគាំទ្រខ្លាំងផងដែរ ។
ក្រុមពីជំនួបរវាងក្រុមបេក្ខភាព Top-4 នេះ គឺមាន ៣ប្រកួតផ្សេងទៀត រួមមានក្រុមព្រៃវែងអេហ្វស៊ី ជួបក្រុមភ្ញៀវអង្គរថាយហ្គឺរ និងក្រុមកងយោធពលខេមរភូមិ បើកទ្វារផ្ទះទទួលក្រុមបឹងកេត នាថ្ងៃទី23 ខែធ្នូ និងក្រុមគិរីវង់សុខែនជ័យ ត្រូវជួបក្រុមណាហ្គាវើលដ៏វិញម្ដង នាថ្ងៃទី24 ខែធ្នូ ក្រោយប្រកួតជើងទី1 ស្មើគ្នា 1-1 នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ។
គួរដឹងថា ក្រោយឆ្លងកាត់ការប្រកួត 14សប្ដាហ៍កន្លងមក ក្រុមព្រះខ័នរាជស្វាយរៀង នៅតែបន្ដឈរកំពូលតារាង និងមាន 34ពិន្ទុ នាំមុខក្រុមភ្នំពេញក្រោន ដែលឈរលេខ2 កំពុងកាន់ 30ពិន្ទុក្នុងដៃ គ្រាដែលវិសាខា ឈរលេខ3 ទើបរកបាន 26ពិន្ទុ និងក្រុម ISI ដង្កោសែនជ័យ ឈរលេខ4 ទើបរកបាន 23ពិន្ទុប៉ុណ្ណោះ ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com
Comments are closed.