for your free time

- Advertisement -

សឹង្ហបុរីចែកផ្លូវគ្នាពីគ្រូបង្វឹកជនជប៉ុន Takayuki Nishigaya មុនកិច្ចសន្យា

5

គ្រូបង្វឹកសញ្ជាតិជប៉ុនលោក Takayuki Nishigaya ត្រូវបានបណ្តេញចេញពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិសឹង្ហបុរីហើយ នេះបើតាមសេចក្តីប្រកាសរបស់សមាគមបាល់ទាត់សឹង្ហបុរី (FAS)។

ការសម្រេចចិត្តរបស់សហព័ន្ធ គឺបន្ទាប់ពីមើលឃើញលទ្ធផលមិនល្អដែលចាញ់ថៃ និងកូរ៉េឈរក្រោមគេក្នុងពូលនៃការប្រកួតជម្រុះ

- Advertisement -

World Cup។ FAS បានឱ្យដឹងថា លទ្ធផលដែលបានមកពេលនេះគឺផ្ទុយឆ្ងាយពីការរំពឹងទុក នៅពេលតែងតាំងបុរសសញ្ជាតិជប៉ុនរូបនេះឱ្យដឹកនាំសឹង្ហបុរីមិនទាន់បានពីរឆ្នាំនៅឡើយ។

លោក Takayuki Nishigaya ជាអតីតកីឡាករដែលប្រកបអាជីពនៅក្របខណ្ឌ J-League ជប៉ុន បង្ហាញខ្លួនបានជាង 100 ប្រកួត មុនពេលចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅឆ្នាំ 2004 ដឹកនាំក្រុមយុវជន Tokyo Verdy។

នៅឆ្នាំ 2012 លោក Nishigaya បានក្លាយជាជំនួយការគ្រូបង្វឹកក្រុម Albirex Niigata និង Mito Hollyhock មុនពេលកាន់តំណែងជាគ្រូបង្គោល។

សឹង្ហបុរីស្ថិតក្នុងពូល C នៃវគ្គជម្រុះ World Cup 2026 ជុំទីពីរតំបន់អាស៊ីឈរលេខ 4 ក្នុងពូលមាន 0 ពិន្ទុក្រោយចាញ់ទាំងពីរប្រកួត៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

- Advertisement -

- Advertisement -

Comments are closed.