ទីបំផុត Dani Alves ត្រូវជាប់ពន្ធនាគារ 4 ឆ្នាំកន្លះ ពីបទរំលោភបំពានផ្លូវភេទ
តុលាការអេស្ប៉ាញ រកបានភស្តុតាងបញ្ជាក់ថាអតីតខ្សែការពារ Barcelona និងក្រុមជម្រើសជាតិប្រេស៊ីល Dani Alves ពិតជាបានធ្វើខុសពីបទរំលោភបំពានផ្លូវភេទលើនារីម្នាក់នៅក្នុងក្លិបកំសាន្តរាត្រីទីក្រុង Barcelona។
តុលាការអេស្ប៉ាញបានសម្រេចដាក់ទោសបុរសវ័យ 40 ឆ្នាំរូបនេះឱ្យជាប់ពន្ធនាគាររយៈពេល 4 ឆ្នាំកន្លះរួមជាមួយនឹងពិន័យជា
ទឹកប្រាក់ 15 ម៉ឺនអឺរ៉ូផងដែរ។ Dani Alves ជាកីឡាករដែលមានឈ្មោះល្បី និងសមិទ្ធផលច្រើនក្នុងអាជីពរបស់ខ្លួនម្នាក់នៅក្នុងពិភពបាល់ទាត់ ធ្លាប់បានបដិសេធការចោទប្រកាន់នៃហេតុការដែលបានកើតឡើងនៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2022។
អយ្យការបានស្នើឲ្យមានការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល 9 ឆ្នាំ នៅក្នុងប្រទេសអេស្បាញ ខណៈការអះអាងពីការរំលោភត្រូវបានស៊ើបអង្កេតក្រោមការចោទប្រកាន់ ដែលជាទូទៅអំពីរំលោភបំពានផ្លូវភេទ ត្រូវផ្តន្ទាទោសជាប់ពន្ធនាគារពី 4 ទៅ 15 ឆ្នាំ។
ជាមួយគ្នានោះដែរ តុលាការមិនទទួលយកទឡ្ហីករណ៍របស់មេធាវី Alves ដែលថា ជនជាប់ចោទគួរទទួលបានទោសស្រាលជាងនេះ ដោយសារស្រវឹង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ តុលាការបាននិយាយថា មានភស្តុតាងក្រៅពីសក្ខីកម្មរបស់ជនរងគ្រោះ ដែលបង្ហាញថានាងត្រូវបានគេរំលោភ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
Comments are closed.