for your free time

- Advertisement -

ប្រធានក្លិបបឹងកេតទម្លាយថា ស្ទើរតែគិតបោះបង់ក្លិបទៅហើយ

4

លោកស្រី ពុធ ធីតា ប្រធានក្លិបបាល់ទាត់បឹងកេត បានទម្លាយការពិត ក្រោយទទួលរងព្យុះភ្លៀងជាច្រើន លោកស្រីស្ទើរបោះបង់ក្លិបចោល ដោយសារបញ្ហាហិរញ្ញវត្ថុ តែដោយសារមានការជួយជ្រោមជ្រែងពីថ្នាក់ដឹកនាំ ទាំងកម្លាំងចិត្ត និងថវិកា ទើបលោកស្រីព្យាយាមជម្នះឧបសគ្គមកទល់បច្ចុប្បន្ន ។ ការទម្លាយនេះ ស្របពេលក្លិបបឹងកេត បានចុះ

ហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយធនាគារ វីង (ខេមបូឌា) ក្នុងការផ្ដល់នូវជំនួយផ្នែកហិរញ្ញវត្ថុដល់ក្លិប សម្រាប់រដូវកាលឆ្នាំ2024-2025 កាលពីថ្ងៃទី25 ខែមីនា ឆ្នាំ2024  ដែលធ្វើឲ្យថ្នាក់ដឹកនាំ ក៏ដូចជាគ្រួសារបាល់ទាត់បឹងកេតទាំងមូល មានក្ដីរំភើបជាខ្លាំង ។

- Advertisement -

លោកស្រី ពុធ ធីតា បានសម្ដែងការភ្ញាក់ផ្អើល ចំពោះកិច្ចសហការជាមួយដៃគូថ្មី ស្របពេលក្លិបកំពុងខ្វះខាត ជាក់ស្ដែងនិយាយដោយមិនលាក់លាម លោកស្រីថា ធ្លាប់មានចិត្តចង់បោះបង់ការដឹកនាំក្លិប ព្រោះបញ្ហាជាច្រើន ពិសេសបញ្ញាហិរញ្ញវត្ថុ ។ ប៉ុន្ដែពេលនេះ ក្លិបមានដៃគូធំមួយ ដូច្នេះលោកស្រីរំពឹងថា ថ្នាក់ដឹកនាំ និងកីឡាករទាំងអស់ នឹងខំប្រឹងទ្វេដង ដើម្បីនាំមកនូវសមិទ្ធផលល្អជូនក្លិប ដៃគូសហការ និងអ្នកគាំទ្ររបស់ខ្លួន ។ 

លោក ហោ  ប៊ុនថែ អគ្គនាយករងធនាគារ វីង បានឲ្យដឹងថា ដោយមើលឃើញពីគុណតម្លៃដ៏មានសក្តានុពល ដែលកីឡាបាល់ទាត់ផ្តល់អត្ថប្រយោជន៍ទៅដល់យុវជន និងសហគមន៍ ទើបក្រុមហ៊ុនសម្រេចផ្តល់ជំនួយហិរញ្ញវត្ថុទៅដល់ក្លិបបាល់ទាត់បឹងកេត ដើម្បីជួយគាំទ្រសកម្មភាពកីឡាចាំបាច់នានារបស់ក្លិបក្នុងរដូវកាលឆ្នាំ 2024-2025 ។

លោកបន្ថែមថា ជំនួយហិរញ្ញវត្ថុនេះ មិនត្រឹមតែជួយជំរុញដល់ការអភិវឌ្ឍវិស័យកីឡាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការកសាងសហគមន៍ ក៏ដូចជាលើកកម្ពស់សុខុមាលភាពរស់នៅឲ្យកាន់តែប្រសើរ សម្រាប់ប្រជាពលរដ្ឋ តាមរយៈកីឡានេះផងដែរ ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com

 

- Advertisement -

- Advertisement -

Comments are closed.