for your free time

- Advertisement -

Leverkusen និង Atlanta ត្រៀមបំបែកកំណត់ត្រារៀងខ្លួន វគ្គផ្ដាច់ព្រ័ត្រ UCL យប់នេះ

0 10

ការប្រកួតបាល់ក្របខណ្ឌក្លិបកំពូលអឺរ៉ុបលំដាប់ទីពីរ UEFA Europa League នឹងឈានដល់វគ្គផ្តាច់ព្រ័ត្ររាត្រីនេះនៅទីក្រុង Dublic សាធារណរដ្ឋអៀកឡង់ និងជាជំនួបដែលនឹងមានការកត់ត្រាជាប្រវត្តិសាស្រ្តមួយរវាងក្រុមដែលមិនស្គាល់ចាញ់សោះពេញមួយរដូវកាលនេះ និងក្រុមដែលមិនឈ្នះពានអ្វីមួយសោះក្នុងរយៈពេល 61 ឆ្នាំចុងក្រោយ។

សម្រាប់ក្រុមអាល្លឺម៉ង់ Bayer Leverkusen នឹងស្វែងរកពានទីពីររបស់ខ្លួនរដូវកាលនេះ បន្ទាប់ពីឈ្នះជើងឯកលីគ Bundesliga រដូវកាលនេះ និងបន្តរក្សាកំណត់ត្រាមិនចាញ់ក្នុងរដូវកាលរបស់ខ្លួន។

ចំណែកឯក្រុមអ៊ីតាលី Atalanta គឺជាឱកាសដ៏កម្ររបស់ពួកគេ ដែលជាការស្វែងរកជើងឯកលើកដំបូងក្នុងរយៈពេល 61 ឆ្នាំ ពោលគឺឈ្នះជើងឯកចុងក្រោយបំផុតតាំងពីឆ្នាំ 1963 នៅពេលឈ្នះជើងឯក Coppa Italia ដែលជាពានតែមួយគត់ក្នុងប្រវត្តិសាស្រ្តនៃកំណើតក្លិបដែលមានអាយុកាល 116 ឆ្នាំ។

Leverkusen តែងតែស្ថិតនៅលើទំព័រមុខគេនៃសារព័ត៌មានរដូវកាលនេះ តាមរយៈជ័យជំនះមួយប្រកួតទៅមួយប្រកួតរបស់ពួកគេ និងសរុប 51 ប្រកួតហើយមិនដែលចាញ់។

- Advertisement -

អ្នកចាត់ការសញ្ជាតិអេស្ប៉ាញលោក Xabi Alonso បានឱ្យដឹងថា ពួកយើងមិនមានអ្វីប្រែប្រួលឡើយ ការផ្តោតអារម្មណ៍សំខាន់បំផុតតាំងពីដើមមកគឺការប្រកួតយប់នេះ ពួកយើងមានការគោរពចំពោះ Atalanta តែពួកយើងប្តេជ្ញា និងត្រៀមលក្ខណៈរួចរាល់សម្រាប់យប់នេះ។

ចំណែកអ្នកចាត់ការ Atalanta លោក Gian Piero Gasperini បានឱ្យដឹងដែរថា Leverkusen ជាក្រុមពេញដោយកីឡាករមានសមត្ថភាព ទេព្យកោសល និងមានការរៀបចំបានល្អបំផុតដែលយើងមិនអាចប្រកែកបាន។ គ្រប់គ្នាពិតជាចាំមើលលទ្ធផលរបស់ Leverkusen រាល់ការប្រកួត បូកទាំងការប្រកួតយប់នេះ ដែលពួកយើងនឹងធ្វើជាឧបសគ្គរបស់ពួកគេ។

រំលឹកថាក្រុមទាំងពីរធ្លាប់មានប្រវត្តិជួបគ្នាពីរលើកនៅឆ្នាំ 2022 នៅវគ្គ 16 ក្រុមចុងក្រោយ Europa League ដោយនៅពេលនោះ Atalanta ឈ្នះទាំងពីរជើង 3-2 និង 1-0៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com 

The post Leverkusen និង Atlanta ត្រៀមបំបែកកំណត់ត្រារៀងខ្លួន វគ្គផ្ដាច់ព្រ័ត្រ UCL យប់នេះ appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.

Source: 188bet Asia

- Advertisement -

- Advertisement -

Leave A Reply

Your email address will not be published.