អាជ្ញាកណ្តាលធ្លាប់ពាក់ព័ន្ធរឿងសំណូក នឹងកាត់សេចក្ដីការប្រកួត អង់គ្លេស-ហូឡង់
អាជ្ញាកណ្តាលសញ្ជាតិអាល្លឺម៉ង់ Felix Zwayer ដែលធ្លាប់ត្រូវបានខ្សែបម្រើអង់គ្លេស Jude Bellingham រិះគន់ នោះ នឹងដឹកនាំការប្រកួតរវាងអង់គ្លេស ទល់នឹងហូឡង់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របាល់ទាត់អឺរ៉ុប។ អាជ្ញាកណ្តាលវ័យ 43 ឆ្នាំ អាល្លឺម៉ង់រូបនេះ នឹងដឹកនាំការប្រកួតរួមជាមួយជំនួយការជាជនជាតិអាល្លឺម៉ង់ទាំងអស់។
ចុចទីនេះ សម្រាប់ព៌ត័មានផ្សេងៗទៀតអំពី EURO 2024
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនីចុចទីនេះ www.188asia.com
កាលពីឆ្នាំ 2021 ដែលនៅ Bellingham នៅជាកីឡាកររបស់ Dortmund ខ្សែបម្រើអង់គ្លេសរូបនេះត្រូវបានពិន័យ 4 ម៉ឺនអឺរ៉ូ នៅពេលនិយាយរិះគន់អាជ្ញាកណ្តាលរូបនេះពីប្រវត្តិធ្លាប់មានអំពើពុករលួយរៀបចំលទ្ធផលប្រកួត។
លោក Felix Zwayer ត្រូវបានពិន័យមិនឱ្យពាក់ព័ន្ធបាល់ទាត់ 6 ខែកាលពីឆ្នាំ 2005 បន្ទាប់ពីត្រូវបានគេរកឃើញថាបានទទួលលុយសំណូក 250 ផោនប៉ុណ្ណោះ ពីមន្ត្រីអាជ្ញាកណ្តាលម្នាក់ទៀតលោក Robert Hoyzer ខណៈដែលលោក Hoyzer ត្រូវបានពិន័យមិនឱ្យពាក់ព័ន្ធបាល់ទាត់ពេញមួយជីវិត។
Bellingham បាននិយាយរិះគន់អាជ្ញាកណ្តាលរូបនេះក្រោយពេល Dortmund ចាញ់ Bayern Munich 3-2 នៅពេលខឹងនឹងអាជ្ញាកណ្តាលដែលមិនផ្តល់បាល់ពិន័យ 11 ម៉ែត្រ។
Bellingham នៅពេលនោះមានវ័យត្រឹម 18 ឆ្នាំ បាននិយាយក្រោយចប់ការប្រកួតថា ហេតុអ្វីបានជាចាត់ចែងឱ្យអាជ្ញាកណ្តាលដែលធ្លាប់មានប្រវត្តិបែបនេះមកដឹកនាំការប្រកួតធំដូចនេះ។ សូមបញ្ជាក់ថា បច្ចុប្បន្ន Bellingham បានដើរតួយ៉ាងសំខាន់ក្នុងជ័យជំនះរបស់អង់គ្លេសឡើងមកដល់វគ្គនេះ៕
The post អាជ្ញាកណ្តាលធ្លាប់ពាក់ព័ន្ធរឿងសំណូក នឹងកាត់សេចក្ដីការប្រកួត អង់គ្លេស-ហូឡង់ appeared first on 188BET វេបសាយភ្នាល់អនឡាញកីឡា កាស៊ីណូបន្តផ្ទាល់ ស្លត់ពេញនិយមបំផុតកម្ពុជា.
Source: 188bet Asia