លោក Zidane មិនបានប្រាប់កីឡាករថា លោកនឹងចាកចេញពី Real ឡើយ
លោក Zinedine Zidane អ្នកចាត់ការទូទៅរបស់ក្រុម Real Madrid បានច្រានចោលព័ត៌មានចេញផ្សាយថា លោកបានប្រាប់កីឡាកររបស់លោកថា លោកនឹងចាកចេញពីក្លិបយក្សអេស្ប៉ាញមួយនេះ ពេលបញ្ចប់រដូវកាលនេះ។
បណ្តាញសារព័ត៌មានបានចេញផ្សាយថា គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានជូនដំណឹងដល់ក្រុមរបស់លោកកាលពីសប្តាហ៍មុនថា លោកនឹងចាកចេញ បន្ទាប់ពីការប្រកួតនៅចុងសប្តាហ៍ចុងក្រោយនេះ។ លោក Zidane ត្រូវបានគេចោទសួរម្តងទៀត អំពីអនាគតរបស់លោក ក្រោយពីក្រុម Real Madrid ដណ្តើមបានជ័យជម្នះ ១-០ នៅលើទឹកដីក្រុម Athletic Bilbao កាលពីថ្ងៃអាទិត្យ ខណៈដសែលជ័យជម្នះនេះ ជួយឲ្យពួកគេរក្សាការដេញតាមពីក្រោយក្រុម Atletico Madrid ចំនួន២ពិន្ទុ នៅមុនពេលឈានទៅកាន់សប្តាហ៍ចុងក្រោយនៃក្របខ័ណ្ឌ La Liga។ ប៉ុន្តែ លោក Zidane បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការប្រកួតកាលពីថ្ងៃអាទិត្យថា លោកមិនបាននិយាយប្រាប់កីឡាករអ្វីឡើយ។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «កោតតែខ្ញុំនឹងប្រាប់កីឡាកររបស់ខ្ញុំថា ខ្ញុំនឹងចាកចេញនៅពេលនេះ? នេះគ្រាន់តែការកុហក់ប៉ុណ្ណោះ។ ខ្ញុំផ្តោតលើរដូវកាលនេះ។ នៅសល់ការប្រកួត១លើកទៀត ហើយយើងនឹងប្រឹងឲ្យអស់ពីសមត្ថភាព។ ខ្ញុំខ្វល់តែអ្វីដែលកើតឡើងនៅជុំផ្តាច់ព្រ័ត្រប៉ុណ្ណោះ»៕
ប្រភពព័ត៌មាន៖ BBC
Comments are closed.