for your free time

- Advertisement -

Liverpool រិះគន់កម្មវិធីប្រកួត អំឡុងរដូវបុណ្យណូអែល និងចូលឆ្នាំថ្មី

2

លោក Pep Lijnders ជំនួយ​ការ​គ្រូបង្វឹក​នៅក្លិប Liverpool បាន​ចេញនូវ​​ការ​តាស់​តឿន​មួយ ជុំ​វិញ​​តម្រូវ​ការ​បន្ទាន់​លើ​កីឡាករ​ដែល​កំពុង​តែមានភាព​រឹង​មាំ​។ ក្រុម​របស់​លោក Jurgen Klopp គឺ​ជាក្រុមមួយ​ក្នុង​ចំណោម​ក្រុម​ទាំង​8 ដែល​ត្រូវ​លេងក្នុងការ​ប្រកួតពាន League Cup វគ្គ​8​ក្រុម​ចុងក្រោយ នៅ​សប្តាហ៍​នេះ

- Advertisement -

ដើម្បី​ទៅលើ​កម្មវិធី​ប្រកួត​ដ៏​មមា​ញឹក នៃ​ក្រប​ខ័ណ្ឌ​លីក​នា​រដូវ​បុណ្យ​ណូអែល និង​ចូលឆ្នាំថ្មី​។ ក្រុម Liverpool បាន​បញ្ចប់ក្នុងលទ្ធផល​ស្មើ 2-2 ជាមួយនឹងក្រុម​ Tottenham Hotspur កាលពីថ្ងៃ​អាទិត្យ ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌលីក ហើយ​និង​ត្រូវ​ប៉ះក្រុម Leicester City លើទឹក​ដីខ្លួន​ឯង​នា​រាត្រីនេះ ក្នុង​វគ្គ​8ក្រុម​ចុងក្រោយ​នៃពាន League Cup​។ ប៉ុន្តែ ទាំងក្រប​ខ័ណ្ឌ Premier League និង​លីក​កីឡា​បាល់ទាត់​អង់គ្លេស (EFL) បានប្រកាស​កាលពីថ្ងៃ​ចន្ទ​ថា កម្មវិធី​ប្រកួត​អំឡុង​ពេល​រដូវ​បុណ្យទាន នឹងប្រព្រឹត្ត​ទៅ​ជា​ធម្ម​តា តាម​ការ​គ្រោង​ទុក បើ​ទោះបីមានការផ្ទុះ​ករណី​ឆ្លង​កូវីដ 19 ក៏ដោយ​។ លោក  Lijnders បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «យើង​តែង​ផ្តល់​នូវ​ការ​ណែនាំ​របស់យើង និង​ផ្តល់​មតិយោ​បល់​ដ៏​ស្មោះ​ត្រង់​របស់​យើង ដើម្បី​លើកកម្ពស់គុណ​ភាព​នៃ​ការ​ប្រកួត​។ នេះ​គឺ​ជា​អ្វី​ដែលយើង​បាន​​ធ្វើ​ក្នុង​កិច្ច​ប្រជុំ​កាលពីថ្ងៃ​ចន្ទ​។ យើង​ពេញ​ចិត្ត​ភាព​ស្វិតស្វាញ ប៉ុន្តែ យើង​ទាំង​អស់គ្នា​ត្រូវ​តែ​គោ​រព​ការ​វិវឌ្ឍ​ទៅ​ស្ថានភាព​ដើម​វិញ​។ យើង​គិត​ថា វា​ជារឿង​មិនសម​ហេតុ​ផល​ដែលយើង​ត្រូវ​លេង​ការ​ប្រកួត​ បន្ទាប់​ពីសម្រាក​បាន​48​ម៉ោង​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia

- Advertisement -

- Advertisement -

Comments are closed.