ខ្សែប្រយុទ្ធ Lionel Messi បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ខណៈដែលក្រុម Barcelona បានផ្តួលក្រុម Getafe ក្នុងលទ្ធផល ៥-២ ដើម្បីឡើងឈរលេខ៣ នៅលើតារាងក្របខ័ណ្ឌ La Liga កាលពីថ្ងៃព្រហស្បតិ៍ ដោយដេញតាមពីក្រោយក្រុមឈរលេខ២ Real Madrid ២ពិន្ទុ។ Messi បានរកគ្រាប់បាល់បើកឆាកនៅដើមតង់ទី១ នៅមុនពេល Getafe បានរកគ្រាប់បាល់តាមស្មើវិញតាមរយៈការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់កីឡាករ Clement Lenglet។
ការធ្វេសប្រហែសរវាងខ្សែការពារ Sofian Chakla និងអ្នកចាំទី David Soria បានជួយឲ្យក្រុម Barca រក្សាការនាំមុខរបស់ខ្លួន ហើយ Messi បានរកគ្រាប់បាល់ទី២របស់គេនៅនាទី ទី៣៣ ដើម្បីជួយឲ្យក្រុមខ្លួននាំមុខ ៣-១។ គ្រាប់បាល់ស៊ុតប៉េណាល់ទីរបស់កីឡាករ Enes Unal បានជួយឲ្យក្រុម Getafe មានក្តីសង្ឃឹមខ្លះមកវិញ ប៉ុន្តែ គ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Ronald Araujo និង Antoine Griezmann បានបំពេញជ័យជម្នះយ៉ាងកក់ក្តៅសម្រាប់ក្រុមម្ចាស់ផ្ទះតែម្តង។ ក្រោយពីបានផ្តួលក្រុម Athletic Bilbao ដើម្បីលើកពាន Copa del Rey កាលពីចុងសប្តាហ៍មុន ក្រុម Barcelona បច្ចុប្បន្ន កំពុងតែប្រជែងដណ្តើមពាន២ក្នុងរដូវកាលតែមួយ ដោយដេញតាមពីក្រោយក្រុម Atletico Madrid ចំនួន៥ពិន្ទុ ប៉ុន្តែ នៅសល់ការប្រកួត១លើកទៀតក្នុងដៃ។ ក្នុងការប្រកួតមួយគូមុននេះ ក្រុម Atletico បានផ្តួលក្រុម Huesca ក្នុងលទ្ធផល ២-០ ដើម្បីកត់ត្រាជ័យជម្នះជាលើកទី២ជាប់ៗគ្នាជាលើកដំបូង បើគិតចាប់តាំងពីខែមករា៕
ប្រភពព័ត៌មាន៖ BBC
#188BETCAMBODIA #188BET