ក្រុម Lazio បានរក្សាក្តីសង្ឃឹមនៃការប្រជែងយកកៅអីក្នុងក្របខ័ណ្ឌ Champions League និងបានធ្វើឲ្យក្រុម AC Milan រងបរាជ័យជាលើកទី២ជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Serie A ខណៈដែលខ្សែប្រយុទ្ធ Joaquin Correa បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងពេលពួកគេបានយកឈ្នះ ៣-០ នាកីឡដ្ឋាន Stadio Olimpico កាលពីថ្ងៃចន្ទ។
AC Milan កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ ដោយមាន៦៦ពិន្ទុស្មើជាមួយនឹងក្រុម Napoli និង Juventus និងតាមពីក្រោយក្រុម Atalanta ២ពិន្ទុ ស្របពេលដែលក្រុម Lazio ដេញតាមពីក្រោយ៥ពិន្ទុ ដោយនៅសល់១ប្រកួតក្នុងដៃ។ Correa បានរកគ្រាប់បាល់បើកឆាកសម្រាប់ក្រុម Lazio ក្រោយពីលេងបានត្រឹមតែ១នាទី នៅកីឡដ្ឋាន Stadio Olimpico ក្នុងទីក្រុងរ៉ូម និងបានបន្ថែមគ្រាប់បាល់ទី២ក្នុងរយៈពេលត្រឹមតែ៥វិនាទីបន្ទាប់ពីសម្រាកតង់ទី១។ ខ្សែប្រយុទ្ធ Ciro Immobile បានរកគ្រាប់បាល់ទី៣ នៅរយៈពេល៣នាទីចុងក្រោយ ខណៈដែល Lazio ឡើឈរក្នុងចំណាត់ថ្នាក់លេខ៦លើតារាង។ ទាំង AC Milan, Juventus និង Napoli មាន១៣ពិន្ទុតាមពីក្រោយក្រុមកំពុងនាំមុខ Inter Milan ដែលអាចឈ្នះពានលីកជាលើកដំបូងរបស់ពួកគេ បើគិតចាប់តាំងពីឆ្នាំ២០១០ នៅថ្ងៃសៅរ៍នេះ ប្រសិនបើពួកគេផ្តួលក្រុម Crotone ហើយក្រុមឈរលេខ២ Atalanta មិនអាចដណ្តើមបានជ័យជម្នះនៅថ្ងៃអាទិត្យ៕
ប្រភពព័ត៌មាន៖ Channel News Asia
#188BETCAMBODIA #188BET