លោក Pep Guardiola ជឿជាក់ថា ការស្រេកឃ្លានរបស់ក្រុម Manchester City ក្នុងការលើកពាន Champions League នឹងបង្កើនការជឿជាក់ខ្ពស់ដល់ក្រុមរបស់់លោក ខណៈដែលពួកគេត្រៀមសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រជាលើកទី១ ក្នុងយុទ្ធនាការនេះ ដោយត្រូវប្រកួតជាមួយនឹងក្រុម Chelsea នៅថ្ងៃសៅរ៍ ចុងសប្តាហ៍នេះ។
ស្ថិតក្រោមជំនួយហិរញ្ញវត្ថុរយៈពេល១ទសវត្សរ៍ពីម្ចាស់ក្លិបជាមហាសេដ្ឋីមកពី Abu Dhabi បានជួយឲ្យក្រុម Man City ឈ្នះពានក្របខ័ណ្ឌ Premier League ៥លើក ក្នុងនោះពាន៣បានកើតឡើងក្រោមការដឹកនាំរបស់លោក Guardiola ដែលបានចូលកាន់តំណែងកាលពី៥ឆ្នាំមុន ក្នុងនោះរាប់បញ្ចូលទាំងរដូវកាលដែលទើបតែបញ្ចប់នេះផងដែរ។ ប៉ុន្តែ ពានក្របខ័ណ្ឌ Champions League បានគេចចេញពីដៃក្រុម Man City ហើយក៏លោក Guardiola ផងដែរ បើគិតចាប់តាំងពីលោកបានឈ្នះពាននេះជាលើកចុងក្រោយក្នុងចំណោមពានទាំង២លើកក្នុងនាមជាគ្រូបង្វឹកនៅ Barcelona កាលពីឆ្នាំ២០១១។ លោ Guardiola បាននិយាយកាលពីថ្ងៃចន្ទថា៖ «ពេលខ្លះ អ្នកត្រូវការពេល។ រឿងដ៏សំខាន់បំផុតគឺផ្លូវដែលយើងនឹងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ យើងនឹងលេងដើម្បីឈ្នះការប្រកួតនេះ។ ពេលខ្លះ ក្លិបជាច្រើនត្រូវការទៅវគ្គផ្តាច់ព្រ័ត្រច្រើនដើម្បីឈ្នះពាន១ ក្លិបផ្សេងទៀតត្រូវតែត្រឹមតែ១លើកប៉ុណ្ណោះ ដើម្បីក្លាយជាម្ចាស់ជើងឯក។ ជាការរំពឹងទុក ករណីនេះ ដូចក្រុមយើងអ៊ីចឹងដែរ»៕
ប្រភពព័ត៌មាន៖ AFP