លោក Klopp ប្រាប់ Liverpool មិនឲ្យសម្លឹងរកតែការសងសឹកលើ Everton នៅរាត្រីនេះ

លោក Jurgen Klopp បាន​បញ្ជាក់ថា ក្រុម Liverpool មិន​ចង់​កំហឹង​លើ​ក្រុម Everton និង​អ្នក​ចាំទី Jordan Pickford ឡើយ នៅពេល​ដែល​ក្រុម​ទាំង​២ ជួប​​គ្នា​ក្នុងការ​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​តំបន់ Merseyside ដូច​គ្នា នៅ​រាត្រីនេះ​។ ខ្សែ​ការ​ពារ Virgil van Dijk បាន​រង​របួស​ដាច់​សរសៃ​ជង្គង់​របស់គេ

ក្រោយពី​ការ​ព្យា​យាម​ដណ្តើម​​បាល់​ដ៏គ្រោះ​ថ្នាក់ពី Pickford អំឡុង​ពេលនៃការ​ប្រកួត Premier League នាកីឡដ្ឋាន Goodison Park កាលពី​ដើម​រដូវកាល​នេះ ។ ​ប​ម្រើ Thiago Alcantara ក៏​បាន​រង​របួស​រយៈពេល​វែង​ផង​ដែរ ដោយ​សារ​​តែ​ការ​ព្យា​យាម​ប្រជែង​ដណ្តើម​បាល់​របស់​ខ្សែ​​បម្រើ​ប្រយុទ្ធ Richarlison ក្នុងការ​ប្រកួតគ្នា​យ៉ាង​ស្វិត​ស្វាញ បើ​ទោះ​បី​​អ្នក​គាំទ្រ​មិន​បានចូល​រួម​ក៏ដោយ​។ សម្រាប់​ជាលើក​ទី​១ក្នុង​រយៈពេល​៣​ឆ្នាំ ការ​ប្រកួត​រវាងក្រុម​ស្ថិតក្នុង​តំបន់​តែមួយនេះ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅនៅ​ពី​មុខ​អ្នក​គាំទ្រ​​ពេញ​កីឡដ្ឋាន Goodison ខណៈ​ដែល Everton សម្លឹង​រក​ការ​ផ្តល់ការ​ខកចិត្ត​ដល់ការ​ព្យា​យាម​ប្រជែង​ដណ្តើម​ពាន​របស់ Liverpool​។ ប៉ុន្តែ លោក Klopp បាន​និយាយ​ថា ក្រុម​ហង្ស​ក្រហម ត្រូវ​តែ​ផ្តោត​លើ​ការ​អនុ​ញ្ញាត​ឲ្យ​បាល់​របស់​ពួកគេ​ជា​អ្នក​និយាយ​។ លោក Klopp បាន​ឲ្យដឹង​កាលពីថ្ងៃ​អង្គារ​ថា៖ «យើង​លេង​កីឡា​បាល់ទាត់​។ យើង​នៅ​តែ​ជាក្រុម​ដែលមានការ​រំជួលចិត្ត​មួយ ប៉ុន្តែ អ្នក​ត្រូវ​តែ​ប្រើប្រាស់ការ​រំជួល​ចិត្ត​នោះ​ក្នុង​របៀប​ដែលត្រឹម​ត្រូវ ហើយ​នោះ​គឺ​ជាផែន​ការ​របស់យើង​។ យើង​ដឹង​ពី​ចំណុច​ដែលអ្នក​គាំទ្រ​ចង់​បាន ហើយ​យើង​ព្យាយាម​បំពេញក្តីសុបិន និង​បំណង​ប្រាថ្នា​របស់ពួកគេ​»​៕

ប្រភព​ព័ត៌​មាន៖ talkSport

#188BETASIA#LiverpoolFC188BET188BETKHEvertonKloppLiverpool