Newcastle ត្រៀមនាំយក Wood ពី Burnley ដើម្បីពង្រឹងក្រុម

ខ្សែ​ប្រយុទ្ធ Chris Wood ទំនង​ដូចជា​ត្រូវ​ចាក​ចេញពីក្លិប Burnley ទៅកាន់​ក្លិប Newcastle United ស្រប​ពេល​ដែល​មាន​ព័ត៌​មាន​ជាច្រើន​ថា ការ​ផ្ទេរ​នេះ អាច​នឹងត្រូវ​បំពេញជាផ្លូវ​ការ​ក្នុងពេល​ឆាប់​ៗនេះ​។ ខ្សែប្រយុទ្ធ​កនណ្តាល​រូបនេះ គឺ​ជា​គោល​ដៅ​របស់លោក Eddie Howe ស្រប​ពេល​ដែលពួកគេ​សម្លឹង​

រក​​ការ​ពង្រឹង​ក្រុម​របស់​ខ្លួន ក្នុងការ​ប្រជែងដើម្បី​គេច​ឲ្យផុតពី​តំបន់កាត់ចោល​។ Wood ត្រូវ​បាន​គ្រោងដើម្បី​ទទួល​​ការ​ត្រួតពិនិត្យ​សុខភាព ​រួច​រាល់​ហើយ ក្រោយពី Newcastle បានយល់​ព្រម​បង់​ប្រាក់​រំលាយ​កិច្ច​សន្យារបស់​គេជាមួយ​នឹង​ក្លិប Burnley ​ចំនួន​២០​លាន​ផោន (ស្មើនឹង​២៧,២៧លានដុល្លារ​អាមេរិក)​។ Wood​ ដែលកិច្ច​សន្យា​របស់​គេជា​មួយនឹងក្លិប Burnley បន្ត​រហូត​ដល់ឆ្នាំ​២០២៣​នោះ មានបទពិសោធ​គ្រប់គ្រាន់់​ក្នុងក្រប​ខ័ណ្ឌ Premier League ហើយ​ក៏​ជាធ្លាប់​ស្ថិតក្នុង​ដំណាក់កាល​នៃការ​ប្រជែង​គេច​ឲ្យ​ផុត​ពី​តំបន់​កាត់ចោល​ផងដែរ​​។ Wood បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់ក្នុងការ​បង្ហាញខ្លួន​១៨​លើកក្នុងក្រប​ខ័ណ្ឌលីក នៅរដូវកាល​នេះ ដែល​ជា​ចំនួន​តិច​ជាង​កម្រិត​មធ្យម​របស់​គេ​កាលពីមុន ដោយ​រូបគេ​ធ្លាប់​រក​បាន​១​គ្រាប់ រៀង​រាល់​៣​ប្រកួត​។ ប្រសិន​បើ​អ្វី​ៗ​ដំណើរ​ការ​តាម​ផែន​ការ កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ ដែល​បាន​យល់​ព្រម​លើ​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​រួច​ជាស្រេច នឹង​បង្ហាញខ្លួន​ជាលើក​ដំបូង​របស់គេ​ពេល​ទទួល​ក្រុម Watford លើ ទឹកដីខ្លួន​ឯងនៅថ្ងៃ​សៅរ៍ សប្តាហ៍​នេះ​៕

ប្រភព​ព័ត៌​មាន៖ BBC