ក្រុមបិសាចក្រហម Manchester United បានកក់កៅអីរបស់ខ្លួនទៅជុំទី4នៃពាន FA Cup ដោយត្រូវប៉ះជាមួនឹងក្រុម Middlesbrough ស្របពេលដែលខ្សែបម្រើ Scott McTominay បានតែតបាល់បញ្ចូលទីនៅនាទី ទី8 ដើម្បីជួយឲ្យក្រុមខ្លួនយកឈ្នះក្នុងលទ្ធផល 1-0 លើក្រុម Aston Villa នាកីឡដ្ឋាន Old Trafford
កាលពីថ្ងៃចន្ទ។ ខ្សែបម្រើអន្តរជាតិស្កុតឡេនរូបនេះ បានតែតបាល់បញ្ចូលទី ក្រោយពីលេងបានត្រឹមតែ8នាទី ប៉ុន្តែ Aston Villa បានខ្ជះខ្ជាយឱកាសជាច្រើន ស្របពេលដែលវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) បានលុបចោលគ្រាប់បាល់តាមស្មើពីខ្សែប្រយុទ្ធ Danny Ings នៅក្នុងតង់ទី2។ លោក Ralf Rangnick គ្រូបង្វឹកបណ្តោះអាសន្តរបស់ Man United ពិតជាត្រូវការការឆ្លើយតបដ៏ល្អមួយ ចំពោះសប្តាហ៍ពោរពេញដោយភាពជ្រួលច្របល់ នៅក្នុងជំរំហ្វឹកហាត់របស់ Man United ក្រោយពីការបង្ហាញពីទម្រង់លេងយ៉ាងអន់ក្នុងពេលចាញ់ក្រុម Wolves ក្នុងលទ្ធផល 1-0 លើទឹកដីខ្លួនឯង។ បញ្ហាមួយក្នុងចំណោមបញ្ហាចម្បងៗរបស់គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ គឺថា Cristiano Ronaldo មិនទាន់មានភាពរឹងមាំគ្រប់គ្រាន់ឡើយ៕
ប្រភពព័ត៌មាន៖ BBC