លោក Klopp បញ្ជាក់​ថាពាន FA Cup មិន​ជះ​ឥទ្ធិ​ពល​ដល់​​ក្រុម​ដែលត្រូវ​ប៉ះ Benfica

លោក Jurgen Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool បាន​បញ្ជាក់​ថា ការ​ការ​ប្រកួត​ដណ្តើម​ពាន FA Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជាមួយនឹង​ក្រុម Manchester City ដែលនឹង​មក​ដល់​ក្នុង​ពេល​ឆាប់​ៗនេះ មិនមាន​ឥទ្ធិ​ពល​ដល់​ការ​ជ្រើស​រើស​ក្រុម​របស់​លោក​សម្រាប់​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League

ជា​មួយនឹងក្រុម Benfica នៅ​រាត្រីនេះ​ឡើយ​។ កាលពី​សប្តាហ៍​មុន ក្រុម Liverpool ដែល​នៅ​តែ​ស្ថិត​លើផ្លូវ​ឆ្ពោះ​ទៅកាន់ប្រជែង​ដណ្តើម​ពាន​4 ក្នុង​រដូវ​កាល​តែ​មួយ បាន​បញ្ចប់​ក្នុងលទ្ធផល​ស្មើ 2-2 ជា​មួយនឹងក្រុម Man City ដើម្បី​រក្សា​ការ​ដេញ​តាមពីក្រោយ​ក្រុម​កំពុង​នាំមុខលើ​តារាងក្រ​ប​ខ័ណ្ឌ Premier League ចំនួន​1ពិន្ទុ​។ ពួក​គេ​នឹង​ត្រូវ​ប្រកួត​ជា​មួយនឹងក្រុម Man City ម្តង​ទៀត ក្នុងវគ្គ​4ក្រុម​ចុងក្រោយ​នៃ​ពាន FA Cup នាកីឡដ្ឋាន Wembley នៅថ្ងៃ​សៅរ៍ ប៉ុន្តែ នៅមុន​ពេល​ការ​​ប្រកួតនេះ ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប​6​សម័យ​កាល​មួយនេះ នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹងក្រុម Benfica ក្នុងការ​ប្រកួត​ជើង​ទី​2នៃក្រប​ខ័ណ្ឌ Champions League វគ្គ​8​ក្រុម​ចុងក្រោយ នា​កីឡដ្ឋាន Anfield​។ Liverpool ដែល​បានផ្តួល Chelsea ដោយ​ការ​ស៊ុត​បាល់​ប៉េណាល់​ទី ដើម្បី​ឈ្នះពាន League Cup នាកីឡដ្ឋាន Wembley កាលពី​ខែ​កុម្ភៈ កំពុង​តែ​នាំមុខ​ក្នុងលទ្ធផល 3-1 ពីការ​ប្រកួត​ជើង​ទី​1 ក្នុងប្រទេស​ព័រ​ទុយ​ហ្គាល់ ដែល​នាំ​ឲ្យ​មានការ​ព្យាករ​ថា លោក Klopp អាច​នឹង​មិនប្រើប្រាស់​កីឡាករសំខាន់​ៗ​មួយ​ចំនួន ដោយ​សារ​តែ​ផ្តោតលើ​ការ​ប្រកួត​ពាន FA Cup​៕

ប្រភព​ព័ត៌មាន៖ Channel News Asia LLLT

កុំខកខានហាងឆេងភ្នាល់កីឡាល្អបំផុតនៅ 188BET!

Benficachampions leagueJurgen KloppLiverpoolPremier League