ទេស សម្បត្តិ សម្តែងការសោកស្តាយខ្លាំងចំពោះការបាត់បង់ឱកាសទៅលេងនៅស៊ីហ្គេម

ខ្សែការពារកណ្តាល​​ដ៏​រឹង​មាំ​របស់​កម្ពុជា ទេស សម្បត្តិ ​បានបង្ហាញ​អារម្មណ៍​សោក​ស្តាយ​ខ្លាំងចំពោះ​​ការ​បាត់បង់ឱកាស ក្នុង​ការ​​ចូល​រួម​ជួយ​ក្រុមជម្រើសជាតិ​កម្ពុជាសម្រាប់ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​31 នៅប្រទេស​វៀតណាម ដែលនឹងចាប់​ផ្តើមនៅ​ខែឧសភា ខាងមុខ​នេះ​។

ស្រ​បពេល​ជាមួយ​គ្នានេះ ​គ្រូ​បង្វឹក​​ក្រុមជម្រើសជាតិ​កម្ពុជាក៏បាន​សម្តែងការ​សោក​ស្តាយខ្លាំងចំពោះការ​បាត់បង់​ធនធាន​ដ៏សំខាន់​ម្នាក់​នេះ​​ផង​ដែរ ដោយ​សារតែ​ក្រុម​មាន​រហស្ស​នាម​ថា គោព្រៃ​មួយ ត្រូវ​ជូប​​សុទ្ធតែ​ជាមួយក្រុមខ្លាំងៗ​។

ទេស សម្បត្តិ បាន​ជួប​បញ្ហា​របួស​ក​ជើង​ ក្នុង​ពេល​លេង​ឲ្យ​ក្រុម​វិសាខា នាការ​ប្រកួតជាមួយ​ក្រុម​គិរីវង់​សុខ​សែនជ័យ ​ក្នុងក្រប​ខ័ណ្ឌ​លីគកំពូល កាល​ពីថ្ងៃទី19 ខែមីនា ហើយ​គ្រូពេទ្យ​ប្រចាំ​ក្លិប បានបញ្ជាក់ថា ស​ម្បត្តិ នឹង​ត្រូវ​សម្រាក​​អាច​លើស​3​សប្ដាហ៍​ទៀត ខណៈពេលដែល​ស៊ីហ្គេមឆ្នាំ2022 នឹងមកដល់នៅអំឡុងជាង1សប្ដាហ៍​ខាង​មុខ​នេះហើយ។

ជុំវិញ​បញ្ហា​នេះ លោក ភា សុភ័ក្ត្រា គ្រូ​ជំនួយ​ក្រុមជម្រើសជាតិកម្ពុជា បាន​បញ្ជាក់​ប្រាប់ព័ត៌​មាន​ក្នុងស្រុកថា៖ ​«យើងបានដឹងពី​បញ្ហា​របស់​សម្បត្តិ គ្រាន់តែ​យើង​ចង់​បញ្ជាក់ឱ្យ​​ច្បាស់ថា តើរបួស​នេះត្រូវចំណាយពេលប៉ុន្មាន ប៉ុន្តែ​បើតាមការឱ្យ​ដឹង​របស់គ្រូ​ពេទ្យ​ប្រចាំ​ក្លិបវិសាខា និងសាមី​ខ្លួន គឺ​ត្រូវការ​ពេល​ពី3ទៅ​4សប្តាហ៍​ទៀតឯណោះ អញ្ចឹង​ក្តីរំពឹងក្នុង​ការ​មក​ចូល​រួមជាមួយក្រុមជម្រើសជាតិ​របស់ សម្បត្តិ សម្រាប់​ស៊ីហ្គេម នេះ ហាក់​មាន​តិចតួច​បំផុត»។

ជាមួយ​គ្នា​នេះ កីឡាករ​​មានដើមកំណើត នៅ​ខេត្តកំពង់ស្ពឺ ទេស សម្បត្តិ មានការ​សោក​ស្តាយខ្លាំងជាងអ្នកណាៗ​ទាំងអស់ ចំពោះការ​បាត់បង់ឱកាស​សំខាន់នេះ។ សម្បត្តិ បាន​ប្រាប់​ប្រព័ន្ធ​​ផ្សព្វ​​ផ្សាយក្នុង​ស្រុក​ថា៖ «ខ្ញុំពិតជា​សោកស្ដាយ​ណាស់ ព្រោះ​វាជា​ស៊ីហ្គេម ចុង​ក្រោយ​សម្រាប់​​ខ្ញុំ​ផង។ គោលដៅរបស់​ខ្ញុំ គឺតាំងពីចប់ពានស៊ីហ្គេម លើកមុន (នៅហ្វីលីពីន ឆ្នាំ2019) មក​ម្ល៉េះ ​ព្រោះ​​វាជា​គោល​ដៅធំ ​សម្រាប់​អាជីព​​របស់​ខ្ញុំ​ដែរ​»​។

កម្ពុជា ស្ថិតក្នុង​ពូល B រួម​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ថៃ ម៉ា​ឡេ​ស៊ី សិង្ហ​បុរី និង​ឡាវ​៕

កុំខកខានហាងឆេងភ្នាល់កីឡាល្អបំផុតនៅ 188BET!

sea games