លោក Jurgen Klopp បានច្រានចោលការលើកឡើងថា ក្រុម Liverpool បានជួបគូប្រកួតដែលងាយស្រួលសម្រាប់ការចាប់ឆ្នោតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ខណៈដែលពួកគេត្រៀមជួបជាមួយនឹងក្រុម Villarreal ក្នុងជុំបន្ទាប់ ក្នុងដំណើរឆ្ពោះទៅកាន់ការប្រជែងដណ្តើមពាន4ក្នុងរដូវកាលតែមួយ។
ក្រុមហ្សក្រហមនេះ នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមក្រុមអេស្ប៉ាញ ក្នុងការប្រកួតជើងទី1 នាកីឡដ្ឋាន Anfield នៅរាត្រីនេះ ត្រូវការឈ្នះត្រឹមតែ9ប្រកួតទៀតប៉ុណ្ណោះ ដើម្បីក្លាយជាក្រុមដំបូងគេដែលបានឈ្នះពានក្របខ័ណ្ឌ Champions League, Premier League, FA Cup និងពាន League Cup។ ការដណ្តើមបានជ័យជម្នះលើក្រុម Villarreal មានន័យថា ក្រុមរបស់លោក Klopp នឹងឈានទៅប្រកួតក្របខ័ណ្ឌ Champions League វគ្គផ្តាច់ព្រ័ត្រជាលើកទី3 ក្នុងរយៈពេល5រដូវកាល។ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ បានជំរុញឲ្យកីឡាកររបស់លោក និងអ្នកគាំទ្រនៅ Anfield បង្ហាញពីកម្រិតស្រេកឃ្លានដូចគ្នា ដែលពួកគេបានបង្ហាញក្នុងពេលយកឈ្នះលើក្រុម Barcelona ក្នុងលទ្ធផល 4-0 ក្នុងការប្រកួតជើងទី2 នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឆ្នាំ2019 ដែលពេលនោះគឺជាលើកចុងក្រោយដែលពួកគេបានលើកពាន Champions League។ លោក Klopp បាននិយាយកាលពីថ្ងៃអង្គារថា៖ «គ្រូបង្វឹកជាច្រើន កីឡាករជាច្រើន ព្យាយាម និងធ្វើការដើម្បីធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍លើជីវិតទាំងមូលរបស់ពួកគេ និងមិនមានឱកាសស្ថិតក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ផង។ យើងស្ថិតនៅវគ្គនោះ ហេតុនេះ យើងគួរតែរីករាយ។ យើងត្រូវតែដឹងគុណ ប៉ុន្តែយើងក៏ត្រូវតែធ្វើឲ្យបានល្អផងដែរ»៕
កុំខកខានហាងឆេងភ្នាល់កីឡាល្អបំផុតនៅ 188BET!
ប្រភពព័ត៌មាន៖ Channel News Asia