លោក Honda ជំរុញឲ្យក្រុមកម្ពុជា U23 លេងដោយគ្មានសម្ពាធ ពេលប៉ះ ឡាវ ល្ងាចនេះ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា U​23ឆ្នាំ​ នឹង​លេង​​ដោយ​គ្មាន​សម្ពាធ ក្នុង​ការ​ប្រកួត​បើកឆាក​ក្នុង​ពូល B នៅការប្រកួត​ស៊ី​ហ្គេម លើកទី31 ឆ្នាំ2021 នៅទីក្រុងហាណូយ ប្រទេសវៀតណាម នារសៀលម៉ោង​5 ថ្ងៃ​នេះ នៅ​ពេល​ដែលពួក​គេ​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​​ឡាវ​​។ នេះ​បើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់​លោក​ Keisuke Honda អ្នក​

ចាត់​​ការ​ទូទៅ​នៃក្រុម​ជម្រើស​ជាតិកម្ពុជា​។ លោក Honda បាន​ចំណាយ​ពេល​ចុះ​ទៅ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិកម្ពុជា អាយុក្រោម​23ឆ្នាំ ដោយ​ផ្ទាល់ ហើយ​ក្រោយ​​បាន​​មើល​ឃើញ​ពី​សន្ទុះ​នៃ​ការ​ហ្វឹកហាត់​រួមគ្នា​របស់​​ក្រុម​កីឡាករ​កម្ពុជា បុរស​សញ្ជាតិ​ជប៉ុន រូបនេះ ជឿជាក់​ថា ក្រុម​របស់​លោក​បានយក​សម្ពាធ​គ្រប់យ៉ាង​ដាក់ទៅ​ក្នុងការ​ហ្វឹកហាត់អស់ទៅ​ហើយ ហេតុនេះសម្ពាធ​មិនអាច​កើតមាន​ឡើងចំពោះពួកគេ​ឡើយ សម្រាប់​ការ​ប្រកួត​នៅ​រសៀល​នេះ​។

នៅលើ​ទំព័រ Facebook ផ្លូវ​ការ​របស់​សហ​ព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា លោក Honda បាន​ឲ្យ​​កាលពីថ្ងៃអាទិត្យ​ថា៖  «ថ្ងៃនេះ គឺជាការហ្វឹកហាត់​ចុងក្រោយសម្រាប់ការប្រកួតទី1។ យើងត្រូវយកសម្ពាធទាំងអស់ដាក់ការហ្វឹកហាត់ នៅថ្ងៃនេះ បើមិនដូច្នេះទេ យើងនឹងមានអារម្មណ៍​តានតឹង ឬពិបាកក្នុងខ្លួន។ យើងត្រូវរៀបចំខ្លួនឱ្យ ហើយសម្រាប់ថ្ងៃស្អែក ដូច្នេះសម្រាប់ការប្រកួតថ្ងៃស្អែក (ថ្ងៃនេះ) យើងនឹងមិនមានសម្ពាធអ្វីទាំងអស់»។

សូម​បញ្ជាក់ថា កម្ពុជា ស្ថិត​ក្នុង​ពូល B រួម​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ថៃ ម៉ាឡេស៊ី សិង្ហ​បុរី និង​ឡាវ ហើយ​កម្ពុជា នឹង​ត្រូវ​ប៉ះ ឡាវ នៅថ្ងៃ​បើកឆាក នៅ​ថ្ងៃចន្ទនេះ មុន​នឹង​ជួប​សិង្ហ​បុរី ក្នុង​រយៈពេល​2​ថ្ងៃក្រោយមក​។ ក្រុម​គោ​ព្រៃ​ជំ​ទង់​របស់​កម្ពុជា​មួយនេះ នឹង​ត្រូវ​បន្ត​​ធ្វើការ​ប្រកួត​ជា​មួយនឹងក្រុម​ជម្រើស​ជាតិ​ថៃ នៅថ្ងៃទី14 ខែ​ឧសភា មុន​នឹង​ជួប​ម៉ាឡេស៊ី ក្នុងការប្រកួត​ចុងក្រោយ​នៃពូល ក្នុង​រយៈពេល​2​ថ្ងៃ​បន្ទាប់​៕

ហាងឆេងសម្រាប់ការប្រកួតស៊ីហ្គេម 2022

កុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET!

sea gamesU23