ក្រុម Newcastle United បានផ្តល់ការខកចិត្តដ៏ធំមួយដល់ក្រុម Arsenal លើការប្រជែងយកកៅអីក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ តាមរយៈការផ្តួលពួកគេក្នុងលទ្ធផល 2-0 ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃចន្ទ។ ការធ្វើឲ្យបាល់ចូលទីខ្លួនឯង ពី Ben White ហើយបន្ទាប់មកគ្រាប់បាល់
ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Bruno Guimaraes បានបំពេញជ័យជម្នះសម្រាប់ក្រុម Newcastle និងបានធ្វើឲ្យ Arsenal ដេញតាមពីក្រោយក្រុម Tottenham Hotspur ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ4 ចំនួន2ពិន្ទុ នៅលើតារាង ខណៈដែលនៅសល់ការប្រកួតតែ1លើកទៀតប៉ុណ្ណោះនៅរដូវកាលនេះ។ បច្ចុប្បន្ន ក្រុម Spurs ត្រូវការត្រឹមតែលទ្ធផលស្មើប៉ុណ្ណោះ នៅលើទឹកដីក្រុម Norwich ក្នុងការប្រកួត នាថ្ងៃអាទិត្យខាងមុខនេះ ដើម្បីបញ្ចប់ដោយការឈរលេខ4លើតារាង ក្រោយពីមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាង Arsenal។ ការរងបរាជ័យរបស់ក្រុម Arsenal ក៏ធ្វើឲ្យក្រុមឈរលេខ3 Chelsea មានសុវត្ថិភាពក្នុងការឈ្នះកៅអីរបស់ខ្លួនទៅកាន់ក្របខ័ណ្ឌ Champions League នារដូវកាលក្រោយផងដែរ។ លោក Michael Arteta គ្រូបង្វឹកក្រុម Arsenal បាននិយាយថា៖ «ពិតជារាត្រីដ៏លំបាកមួយក្នុងការទទួលយក។ ក្រុម Newcastle ពិតជាសក្តិសមក្នុងការឈ្នះយ៉ាងកក់ក្តៅ»។ ក្រុម Arsenal ត្រូវតែយកឈ្នះលើក្រុម Everton នៅថ្ងៃប្រកួតចុងក្រោយរបស់ពួកគេ និងសង្ឃឹមថា ក្រុម Spurs រងបរាជ័យនៅលើទឹកដីក្រុម Norwich ដើម្បីមានឱកាសទៅលេងក្នុងក្របខ័ណ្ឌ Champions League៕
កុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET!
ប្រភពព័ត៌មាន៖ Channel News Asia