កម្ពុជា ធ្វើឲ្យម៉ាឡេស៊ីខកចិត្តនៅថ្ងៃចុងក្រោយក្នុងស៊ីហ្គេម

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា អាយុក្រោម23​ឆ្នាំ បាន​ផ្តល់​ការ​ខក​ចិត្ត​ដល់​ក្រុម​ជម្រើស​ជាតិ​ម៉ា​ឡេ​ស៊ី ក្នុង​ការ​ប្រកួត​ចុងក្រោយ​នៃ​​ពូល B របស់​ពួកគេក្នុង​យុទ្ធនា​ការ​​ស៊ី​ហ្គេម លើក​ទី​31 ក្នុង​ប្រទេស​វៀត​ណាម កាលពីថ្ងៃ​ចន្ទ ទី​16 ខែ​ឧសភា ក្រោយពី​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2-2។ មុន​នឹង​ឈាន​ទៅកាន់​ការ​ប្រកួតនេះ ម៉ា​ឡេ​ស៊ី បាន​ដឹង​យ៉ាង​

ច្បាស់​ថា ពួក​គេ​ត្រូវ​តែ​ផ្តួល​កម្ពុជា ដើម្បី​​បញ្ចប់​ដោយ​ការ​ឈរលេខ​1 លើ​តារាង និង​ជៀស​ផុត​ពីការ​ជួប​​ជាមួយនឹង​វៀត​ណាម ដែលបាន​បញ្ចប់​ក្នុង​ចំណាត់​​លេខ​1 ក្នុងពូល A លើ​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី​។

ប៉ុន្តែ កម្ពុជា គឺ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​នាំមុខ​មុន​តាម​រយៈ​កីឡាករ​ជួន ចាន់ចាវ ដែល​បាន​ស៊ុ​ត​បាល​ប៉េណាល់ទី​យ៉ាងល្អនៅ​នាទី ទី​45​ ក្រោយពី​ខ្សែ​ការពារ Zikri Khalili បាន​ធ្វើ​ឲ្យ​បាល់​ប៉ះ​ដៃ​។

ប៉ុន្តែ ម៉ា​ឡេស៊ី បាន​តាមស្មើ​វិញ​​​ភ្លាម​ៗ ក្រោយពីខ្សែ​ប្រយុទ្ធ Muhammad Hadi Fayyadh បាន​​​ស៊ុត​បាល់បញ្ចូល​ទី​យ៉ាងល្អនៅនាទី ទី​51 តាមរយៈ​ការ​ស៊ុត​បាល់​ប៉េណាល់ទីដូចគ្នា មុន​នឹង​ណា​រ៉ុង កក្កដា រក្សា​ការ​នាំមុខ​របស់​កម្ពុជា វិញ នៅ​នាទី ទី​62​។

កីឡាករ Hadi Fayyadh ដដែល ​បាន​តាមស្មើ​ម្តង​ទៀត សម្រាប់​ក្រុម​ម៉ា​ឡេស៊ី តាមរយៈការ​ស៊ុត​បាល់បញ្ចូល​ទី​យ៉ាងល្អ ក្នុង​រយៈពេល​៥នាទីក្រោយមក​។ លទ្ធផល​នេះ មានន័យ​ថា កម្ពុជា បញ្ចប់ការ​ប្រកួត​ក្នុងពូល B ដោយ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ4 ដោយ​មាន​4ពិន្ទុ ហើយ​ម៉ា​ឡេ​ស៊ី ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​2 ដោយមាន​​8ពិន្ទុ ក្រោយពី​ក្រុម​ជម្រើ​ស​ជាតិថៃ បានយកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិឡាវ 1-0 ដើម្បី​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​1ក្នុងពូល​។ ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី​19 ខែឧសភា​៕

កុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET!

Cambodia U23sea games