វៀតណាម ជឿជាក់ខ្ពស់លើការឈ្នះម៉ាឡេស៊ី ខណៈឥណ្ឌូនេស៊ីចង់ទម្លាក់ថៃ

លោក Park Hang-seo គ្រូបង្វឹកនៃក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀត​ណាមអាយុក្រោម23 ជឿជាក់ថា ក្រុម​របស់​លោក​អាច​ផ្តល់​ការ​ខក​ចិត្ត​ដល់​ក្រុម​ជម្រើស​ជាតិម៉ា​ឡេ​ស៊ី នៅពេល​ដែល​ក្រុម​ទាំង​​2 ជួប​គ្នា​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល់​ផ្តាច់​ព្រ័ត្រ នា​កីឡដ្ឋាន Viet Tri នៅ​រាត្រីនេះ ចាប់​ពីម៉ោង​7​យប់​ត​ទៅ​។ លោក Park បាន​ប្រាប់​​

សន្ន​សីទសារ​ព័ត៌​មាន​កាលពីថ្ងៃ​ពុធ ទី​18 ខែ​ឧសភា​ថា៖ «យើង​នឹង​ទទួល​ជ័យ​ជម្នះ​ ប្រសិន​បើ​យើង​បង្កើត​ភាពរឹង​មាំក្នុង​តំបន់​ការ​ពារ និង​ដណ្តើម​​យក​ឱកាស​នានា​។ យើង​នឹង​មានការ​ជឿជាក់​ខ្ពស់ ដោយ​សារ​តែ​កីឡាករ​របស់​យើង​​ទាំង​អស់ សុទ្ធ​តែ​ស្ថិ​តក្នុង​ទម្រង់លេង​យ៉ាងល្អ​»​។ គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ក្នុង​កីឡា​បាល់ទាត់ វា​មិនអាច​ទៅរួច​ឡើយ ក្នុងការព្យាករ​អ្វីមួយនោះ ប៉ុន្តែ យើង​នឹង​ព្យាយាម​ដើម្បី​បញ្ចប់​ការ​ប្រកួត​ក្នុង​រយៈពេល​ត្រឹម​90នាទី​»។ ដោយឡែក លោក Brad Maloney គ្រូបង្វឹក​នៃក្រុម​ជម្រើស​ជាតិ​ម៉ា​ឡេ​ស៊ី ក៏​កោត​សរសើរ​​​ភាព​ខ្លាំង​របស់​​ក្រុម​វៀត​ណាម ផង​ដែរ ប៉ុន្តែ បានបញ្ជាក់​ថា កីឡាករ​របស់​លោក​នឹង​ប្រឹង​ឲ្យ​អស់​ពីសមត្ថភាព ដើម្បី​​រា​រាំង​គូ​ប្រកួត​របស់​ខ្លួន ចាប់​តាំង​ពី​នាទី​ដំបូង​នៃ​ការ​ប្រកួត​។ ក្នុង​​ការ​ប្រកួត​មួយ​គូ​ទៀត នៅ​ថ្ងៃ​ដដែលនោះ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅកីឡដ្ឋាន Thien Truong ចាប់​ពី​ម៉ោង​4រសៀលត​ទៅ លោក Shin Tae-yong គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិ​ឥណ្ឌូនេស៊ី បាន​បញ្ជាក់​ថា ក្រុម​របស់​លោក កំណត់គោល​ទៅ​វគ្គផ្តាច់​ព្រ័ត្រ ពេល​ប្រកួត​ជា​មួយនឹងក្រុម​ជម្រើស​ជាតិ​ថៃ ក្នុងការ​ប្រកួត​គូ​ទី​1​។ ស្រប​ពេល​ជាមួយ​គ្នានេះ លោក Alexander Polking បាន​បញ្ជាក់​ថា ក្រុម​របស់​លោក​ក៏មានគោល​ដៅ​ដូចគ្នានេះ ផងដែរ​៕