National League វិភាគការប្រកួត England Vs Italy ថ្ងៃទី12 ខែមិថុនា

England Vs Italy  ថ្ងៃ​ទី​12 ខែមិថុនា ម៉ោង 1:45 ទៀប​ភ្លឺ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស នឹង​ឈាន​ទៅកាន់​ការ​ប្រកួត National League ​នៅចុងសប្តាហ៍នេះ ក្រោយពី​បាន​វាយ​បក​តាម​ស្មើ​​ក្នុងលទ្ធ​ផល 1-1 ជាមួយនឹងក្រុម​ជម្រើស​ជាតិ​អាល្លឺ​ម៉ង់ កាលពី​ដើម​សប្តាហ៍នេះ ខណៈ​ដែលពួកគេ​ បាន​រង​បរា​ជ័យ​មួយ​លើកស្មើ​1លើក និង​ឈ្នះ​1

លើក​ពីការ​ប្រកួត​5លើក​ចុងក្រោយ​របស់ពួកគេ​បាន​ស៊ុត​បាល់​លើដៃគូ​4​ប្រកួត និង​របូត​គ្រាប់​បាល់​វិញ​3​ប្រកួត​។ ក្រុម​ជម្រើស​ជាតិ​អង់គ្លេស បច្ចុប្បន្ន​ស្ថិតនៅ​បាត​តារាង ដោយ​មាន​1ពិន្ទុ​ពីការ​ប្រកួត​2លើក​នៃ​ពូល A3 ហើយពួកគេ​មិនស្គាល់​ចាញ់​សោះពីការ​ប្រកួត​លើ​ទឹកដីខ្លួន​ឯង​5លើក​ចុងក្រោយ​របស់ពួកគេ ដោយឈ្នះ​4លើក​។ ដោយឡែក ក្រុម​ជម្រើស​ជាតិ​​អ៊ីតាលី នឹង​ឈាន​ទៅកាន់​ការ​ប្រកួត​នេះ ក្រោយ​ពី​បានយកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិហុង​គ្រី ក្នុងលទ្ធផល 2-1 កាលពី​ថ្ងៃអង្គារ ខណៈ​ដែលពួកគេ​ចាញ់​2លើក ស្មើ1លើក និង​ឈ្នះ​2លើក​ពីការ​ប្រកួត​5លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុង​នោះពួក​គេ​បាន​ស៊ុត​បាល់​​លើដៃគូ​3​​ប្រកួត និង​របូ​តគ្រាប់បាល់​វិញ​ទាំង​5​ប្រកួត​។ ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី កំពុង​តែ​នាំមុខ​លើ​តារាង ដោយមាន​4ពិន្ទុ ពីការ​ប្រកួ​ត2​លើក ហើយពួកគេ​មិនធ្លាប់​ចាញ់​សោះ​ពីការ​ប្រកួតក្រៅដី​5លើក​ចុងក្រោយ​របស់​ពួក​គេ ដោយឈ្នះ​3លើក​។ អង់គ្លេស និង​អ៊ីតាលី ឈ្នះ​1លើក និងស្មើ​3លើក​ដូចគ្នា​ពីការ​ជួប​គ្នា​5លើក​ចុងក្រោយ​រវាង​ក្រុម​ទាំង2 ប៉ុន្តែ​ស្រប​ពេលក្រុម​អង់គ្លេស ស្រេក​ឃ្លាន​ឈ្នះ និង​មាន​កម្រិត​លេង​មុតស្រួច​ជាង ជាការរំពឹង​ទុក ក្រុម​ម្ចាស់​ផ្ទះ​គួរ​តែ​ធ្វើ​បានល្អពីការ​ប្រកួតនេះ​៕

ការព្យាករ៖ ក្រុម England នឹង​ឈ្នះ​ជាមួយនឹង​គ្រាប់បាល់ត -0.5/1  មើលហាងឆេងគូនេះ

កុំខកខាន ហាងឆេងភ្នាល់កីឡា ល្អបំផុតនៅ 188BET!

EnglandItalyNational League