ក្លិបហង្សក្រហម Liverpool បានបំពេញការនាំយកខ្សែបម្រើ Arthur Melo ពីក្លិប Juventus ក្នុងលក្ខខណ្ឌខ្ចីជើង នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករ។ ជាមួយគ្នានេះ Liverpool ក៏មានជម្រើសក្នុងការទិញយករូបគេដាច់ផងដែរ បន្ទាប់ពីរដូវកាលនេះ។ ការនាំយកខ្សែបម្រើអន្តរជាតិប្រេស៊ីលវ័យ26ឆ្នាំរូបនេះ នឹងជួយដោះបន្ទុករបស់
Liverpool ដែលកំពុងតែឈឺក្បាលលើបញ្ហារបួសកីឡាករ។ Arthur បានបង្ហាញខ្លួន 31លើកសម្រាប់ក្រុម Juventus កាលពីរដូវកាលមុន ប៉ុន្តែ មិនបានលេងឲ្យពួកគេ អំឡុងពេលនៃរដូវកាលនេះឡើយ។ រូបគេបានចូលជាមួយនឹងក្លិបសេះបង្កង់ Juventus របស់អ៊ីតាលី ពីក្លិប Barcelona កាលពីឆ្នាំ2020។ ជាមួយគ្នានេះ ខ្សែបម្រើ Jordan Henderson របស់ Liverpool ក៏មានបញ្ហារបួស ក្នុងពេលប្រកួតជាមួយនឹងក្រុម Newcastle ផងដែរ កាលពីថ្ងៃពុធ ដោយសារតែរបួសសរសៃពួគន្លាក់ជើង។ លោក Jurgen Klopp គ្រូបង្វឹកនៃក្រុមហង្សក្រហម Liverpool បាននិយាយថា កីឡាករវ័យ32ឆ្នាំរូបនេះ នឹងមិនអាចចូលលេងសម្រាប់ការប្រកួតជាមួយនឹងក្រុម Everton នៅថ្ងៃសៅរ៍នេះឡើយ។ Henderson ចូលរួមជាមួយនឹង Thiago Alcantara, Naby Keita និង Alex Oxlade-Chamberlain ក្នុងបញ្ជីឈ្មោះខ្សែបម្រើដែលមានបញ្ហារបួសរបស់ Liverpool៕
ប្រភពព័ត៌មាន៖ BBC
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com