លោក Klopp ទទួលស្គាល់ថា Liverpool គ្មានអ្វីត្រូវដោះសាក្រោយចាញ់ Leeds

លោក Jurgen Klopp បាន​ទទួលស្គាល់​ថា Liverpool កំពុង​តែ​ធ្វើ​ឲ្យ​ការ​ប្រជែង​យក​កៅអី​ក្នុងក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាលក្រោយ​របស់ពួក​គេ ស្ថិតក្នុង​ហានិភ័យ ក្រោយពី​បាន​ចាប់ផ្តើម​ទាំង​ត្រដាប​ត្រដួស​នៅ​រដូវ​កាលនេះ ក្រោយពី​ក្រុម Leeds ដណ្តើម​បាន​​​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល 2-1 នៅកីឡដ្ឋាន

Anfield កាល​ពីថ្ងៃសៅរ៍ ទី​29 ខែតុលា​។ គ្រាប់បាល់​នៅនាទី ទី​89​របស់កីឡាករ Crysencio Summerville បាន​ធ្វើ​ឲ្យ​ក្រុម Liverpool រង​បរា​ជ័យ​ក្នុងការ​ប្រកួតលីគ​លើ​ទឹកដីខ្លួន​ឯង​ជាលើកដំបូង​របស់​ពួក​គេ នៅពីមុខ​អ្នក​គាំទ្រ​ដ៏ច្រើន​កុះ​ករ​ បើគិ​ត​​ចាប់​តាំងពីខែ​មេសា ឆ្នាំ​2017​។ បច្ចុប្បន្ន Liverpool បាន​រង​បរា​ជ័យ​2លើ​ក​ជាប់​ៗ​គ្នា ក្នុង​ចំណោម​ការ​ប្រកួត​លីគ​12លើក​ដំបូង​នៅ​រដូវកាលនេះ ពោល​គឺ​ស្មើ​នឹង​ចំនួននៃការ​ចាញ់​របស់​ពួកគេ ក្នុងចំណោម​ការ​ប្រកួត​​38​លើក កាលពី​រដូវ​កាល​មុន​។ ក្រុម​របស់​លោក Klopp បច្ចុប្បន្ន កំពុង​តែ​តាមពីក្រោយ​ក្រុម Manchester City ចំនួន​១៣ពិន្ទុ នៅលើ​កំពូលតារាង និងមាន​៨ពិន្ទុ​តាមពីក្រោយ​ក្រុម​ស្ថិតក្នុង​ចំណាត់​ថ្នាក់លេខ​4​។ លោក Klopp បាន​ឲ្យដឹងថា៖ «យើង​​មិនអាច​ឈ្នះកៅអី​ទៅលេងក្នុងក្រប​ខ័ណ្ឌ Champions League ប្រសិន​បើ​យើង​លេង​ដោយ​គ្មាន​ភាព​រឹង​មាំ​ដូច​ដែលយើង​ធ្វើ​នៅពេលនេះ​​​។ យើង​ត្រូវ​តែ​ដោះស្រាយ​លើ​បញ្ហា​នោះ ហើយ​អ្វី​ៗ​ក៏​​អាច​កើតឡើង​បាន​ផង​ដែរ​។ ជាលើក​ទី​2ក្នុង​រយៈពេល1​សប្តាហ៍ ក្រុម Liverpool បាន​រង​បរា​ជ័យក្រោមស្នា​ដៃ​ដែលស្ថិតក្នុង​តំបន់​កាត់ចោល​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

 

KloppLiverpool