លោក Kasper Hjulmand គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិដាណឺម៉ាក បាននិយាយថា កាលពីថ្ងៃចន្ទថា ក្រុមរបស់លោក បានធ្វើដំណើរទៅកាន់ប្រទេសកាតា ដើម្បីឈ្នះពាន World Cup ខណៈដែលពួកគេកំពុងតែត្រៀមធ្វើការប្រកួតបើកឆាកក្នុងពូល D របស់ពួកគេ ជាមួយនឹងក្រុមជម្រើសជាតិទុយនីស៊ី។ ក្រុមជម្រើសជាតិដាណឺម៉ាក
បានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ Euro កាលពីឆ្នាំមុន បើទោះបីចាញ់ការប្រកួតបើកឆាករបស់ពួកគេ ក្រោយពីខ្សែបម្រើដ៏ឆ្នើម Christian Eriksen បានដួលនៅលើទីលានប្រកួត ដោយសារតែបញ្ហាគាំងបេះដូងក៏ដោយ។ ពួកគេនឹងឈានទៅកាន់ព្រឹត្តិការណ៍ World Cup ជាមួយនឹងលទ្ធផលពីយុទ្ធនាការជម្រុះដ៏គួរឲ្យកត់សម្គាល់ និងបានយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិបារាំងចំនួន2លើក ក្នុងការប្រកួត Nations League។ នៅមុនពេលការប្រកួតជាមួយនឹងក្រុមជម្រើសជាតិទុយនីស៊ី នាកីឡដ្ឋាន Education City នៅរាត្រីថ្ងៃអង្គារ ទី22 ខែវិច្ឆិកា លោក Hjulmand បាននិយាយថា៖ «ក្តីសុបិនរបស់យើង គឺការឈ្នះពាន។ ហេតុនេះ នៅពេលដែលយើងឈានមកកាន់យុទ្ធនាការនេះ ក្រុមកីឡាករទាំងនេះ មានគុណភាពក្នុងការដណ្តើមយកជ័យជម្នះ ហើយខ្ញុំមានន័យថា ឈ្នះរាល់ការប្រកួតទាំងអស់»។ ក្រុមជម្រើសជាតិដាណឺម៉ាក នឹងត្រូវធ្វើការប្រជែងដណ្តើមយកលេខ1ក្នុងពូលជាមួយនឹងក្រុមជម្រើសជាតិបារាំង ខណៈដែលក្រុមឈរលេខ2 អាចនឹងត្រូវធ្វើដំណើរទៅជួបក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងការប្រកួតជុំទី២។ លោក Hjulmand ដែលក្រុមបរបស់លោកក៏នឹងត្រូវប៉ះក្រុមជម្រើសជាតិអូស្ត្រាលី ក្នុងវគ្គចែកពូលដែរនោះ នឹងមានការជឿជាក់លើឱកាសរបស់ពួកគេ ក្រោយពី Eriksen វិលទៅរកទម្រង់លេងដ៏រឹងមាំរបស់គេវិញ៕
ប្រភពព័ត៌មាន៖ Channel News Asia
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com