Kane តាមស្មើកំណត់ត្រា Greaves ក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេរបស់ Spurs

Harry Kane បាន​តាមស្មើកំណត់ត្រា​របស់​លោក Jimmy Greaves ក្នុង​នាម​ជា​អ្នក​រក​បាន​គ្រាប់​បាល់ច្រើន​ជាង​​គេ​របស់ Tottenham ក្រោយ​ពី​រក​បាន​គ្រាប់​បាល់​ទី​266​របស់​គេ សម្រាប់ក្លិប​នេះ​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អង់គ្លេស​វ័យ​29​ឆ្នាំ​រូបនេះ បាន​តាមស្មើ​កំណត់ត្រា​នេះ តាមរយៈ​​ការរក​បាន​គ្រាប់​បាល់​ឈ្នះ​ក្នុង​ការ​ប្រកួត​​នៅលើ​

ទឹកដីក្រុម Fulham កាលីថ្ងៃចន្ទ ដែល​ជា​គ្រាប់​បាល់ទី​199​របស់​គេ ក្នុង​ចំណោម​ការ​ប្រកួត​300​លើក​ ក្នុងក្រប​ខ័ណ្ឌ Premier League សម្រាប់​ក្រុម​ Spurs​។ លោក Greaves ដែល​បាន​​ចាប់​ផ្តើម​អាជីព​របស់​លោក​នៅ​ក្លិប Chelsea ​នោះ បាន​​ស៊ុត​បាល់​បញ្ចូល​ទី​266​គ្រាប់ ក្នុងការប្រកួត​379​លើក​សម្រាប់ក្រុម Spurs នៅ​ចន្លោះ​ឆ្នាំ​1961 និង​ឆ្នាំ​1970​។ Kane ដែល​បាន​បង្ហាញខ្លួន​ជាលើក​ដំបូង​របស់​គេ​សម្រាប់ Spurs ក្នុង​ឆ្នាំ2011នោះ បាន​លេង​ការ​ប្រកួត​ចំនួន​415​លើក​ហើយ​សម្រាប់​ក្លិបនេះ​។ Kane គឺ​ជា​កីឡាករ​​រក​បាន​គ្រាប់បាល់​ច្រើន​ជាង​គេ​​ទី​3 បើ​គិត​ចាប់​តាំងពីក្រប​ខ័ណ្ឌ Premier League ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​1992 បន្ទាប់​ពី​លោក Alan Shearer ដែល​រក​បាន​260​គ្រាប់ និង​ Wayne Rooney ដែល​រក​បាន​208គ្រាប់​។ រូប​គេ​បានស៊ុត​បាល់​បញ្ចូល​ទី​18​គ្រាប់​​ហើយ​ក្នុង​ចំណោម​ការ​ប្រកួត​29​លើក​សម្រាប់ Spurs នៅ​រដូវ​កាលនេះ ពោលគឺ​នាំមុខ​12គ្រាប់​ដាច់​លើគូ​ប្រជែង​ដ៏ប្រកៀក​បំផុត​របស់​គេ Son Heung-min៕

ប្រភព​​ព័ត៌​មាន៖ BBC

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com