លោក Pep ពេញចិត្តនឹងលទ្ធផលស្មើនៅ RB Leipzig ខណៈ Lukaku សង្គ្រោះ Inter

លោក Pep Guardiola បាន​បង្ហាញ​ពី​ជំហរ​ការ​ពារ​​ទៅលើ​វិធី​សាស្ត្រ​របស់​លោក ក្រោយពី​ក្រុម Manchester City បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ ជាមួយនឹងក្រុម RB Leipzig​ កាលពីថ្ងៃពុធ​។ Man City បាន​បញ្ចប់​ក្នុងលទ្ធ​ផល​ស្មើ 1-1 ក្នុងការ​ប្រកួត​ជើង​ទី​1​​នៃក្រប​ខ័ណ្ឌ Champions League វគ្គ​16​ក្រុម​ចុងក្រោយ​របស់​ពួក​គេ

ប៉ុន្តែ បើ​ទោះ​បី​បានគ្រប់គ្រង​ការ​ប្រកួត​ស្ទើរ​តែ​ទាំងស្រុងក្នុង​តង់​ទី​2​ក៏ដោយ ប៉ុន្តែ លោក Guardiola មិន​បាន​ប្តូ​រកីឡាករ​សូម្បី​តែម្នាក់ ហើយ​ក្រោយមក លោក​​ពន្យល់​ថា លោកបារម្ភ​ពី​គ្រោះថ្នាក់​នៃ​ការ​វាយ​សម្រុក​រហ័ស​របស់​ក្រុម Leipzig​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «ការ​រំពឹ​ទុក​របស់ខ្ញុំ​ពិតជា​មិនខ្ពស់ឡើយ​។ ខ្ញុំមានអារម្មណ៍​ជាមុន​ថា ការ​ប្រកួតនេះ នឹង​ត្រូវកាត់សេចក្តី​នៅជើង​ទី​2​។ ជា​ទូទៅ ខ្ញុំ​ពិត​ជា​ពេញ​ចិត្ត​នឹង​លទ្ធផល​នេះ។ ខ្ញុំ​មិន​ហ៊ាន​មើល​ស្រាល​ក្រុម Leipzig ឡើយ​»​។

ក្នុងការ​ប្រកួត​មួយ​គូ​ទៀត​នៅ​ថ្ងៃ​ដដែលនោះ ខ្សែ​ប្រយុទ្ធ​បម្រុង Romelu Lukaku រក​បាន​គ្រាប់​បាល់​ឈ្នះ​នៅ​នាទី ទី​86 ដើម្បី​ជួយ​ឲ្យ​ក្រុម Inter Milan ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល 1-0 លើ​ក្រុម Porto ដែលនៅ​សល់​សមា​ជិក​ត្រឹម​តែ​10នាក់ ក្នុង​ការ​ប្រកួត​ជើង​ទី​1 នៃ​វគ្គ​16​ក្រុម​ចុងក្រោយ ដ៏​ស្វិត​ស្វាញ​៕

ប្រភព​ព័ត៌​មាន៖ The Guardian

champions league