លោក Erik ten Hag បានបង្ហាញពីភាពរំភើបរីករាយយ៉ាងខ្លាំង ក្រោយពីក្រុម Manchester United បានបញ្ចប់ការមិនឈ្នះពានសោះត្រឹមរយៈពេល6ឆ្នាំ តាមរយៈការផ្តួលក្រុម Newcastle ក្នុងលទ្ធផល 2-0 នាកីឡដ្ឋាន Wembley ដើម្បីលើកពាន Carabao Cup និងបានទទួលស្គាល់ថា លោកបានសម្រេចចិត្តទាំងប្រថុយដើម្បី
ក្លាយជាគ្រូបង្វឹកកាលពីរដូវកាលមុន ប៉ុន្តែ ក្តីស្រឡាញ់របស់លោកចំពោះក្លិបនេះ បានលើកទឹកចិត្តឲ្យលោកក្លាយជាអ្នកចាត់ការទូទៅ។
ការតែតបាល់បញ្ចូលទី1គ្រាប់ពីខ្សែបម្រើ Casemiro និងការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ Sven Botman ក្នុងតង់ទី1 បានជួយឲ្យ Man United ឈ្នះពានជាលើកដំបូង បើគិតចាប់តាំងបានឈ្នះពាន Europa League កាលពីឆ្នាំ2017 និងបានជួយឲ្យលោក Ten Hag ឈ្នះពានជាលើកទី1ក្នុងរជ្ជកាលដឹកនាំរបស់លោក។
លោក Ten Hag បានផ្លាស់ប្តូរជោគវាសនារសប់ក្រុម Man United យ៉ាងឆាប់រហ័ស ក្រោយពីពួកគេបានបញ្ចប់ដោយស្ថិតក្នុងចំណាត់ថ្នាក់លេខ6កាលពីរដូវកាលមុន។ លោកត្រូវបានគេសួរថា តើវាជាការប្រថុយឬយ៉ាងណា ក្នុងការក្លាយជាអ្នកចាត់ការទូទៅរបស់ Man United។
លោកបានឆ្លើយថា៖ «វាប្រហែលជាការសម្រេចចិត្តបែបប្រថុយប្រឋានមួយ ប៉ុន្តែ ខ្ញុំនៅតែរឹងទទឹង ហើយខ្ញុំស្រឡាញ់ក្លិប Man United ហេតុនេះ ពេលខ្ញុំឃើញអាវ ចំណងទំនាក់ទំនងជាមួយនឹងអ្នកគាំទ្រ នៅពេលដែលខ្ញុះឃើញកីឡដ្ឋាន Old Trafford កេរិ៍្តដំណែលដែលលោក Alex [Ferguson] បានបន្សល់ទុកឲ្យ និងកម្រិតដែលកីឡាករឆ្នើមៗជាច្រើនត្រូវបានអភិវឌ្ឍន៍ ខ្ញុំចង់បង្កើតឲ្យបានសមិទ្ធផលដូចគ្នានេះ»៕
ប្រភពព័ត៌មាន៖ The Guardian
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com