មនុស្សចំនួន22នាក់ ត្រូវបានឃាត់ខ្លួន សម្រាប់ការចោលវត្ថុនានា និងដុតកាំជ្រួច បន្ទាប់ពីក្រុម Ajax Amsterdam ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល 2-1 លើក្រុម Feyenoord ក្នុងការប្រកួតពាន Dutch Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃពុធ។ នេះបើយោងទៅតាមការចេញផ្សាយព័ត៌មានរបស់ទូរទស្សន៍ NOS កាលពីថ្ងៃព្រហស្បតិ៍។
ខ្សែបម្រើ Davy Klaassen របស់ Ajax បានរងរបួសក្បាល នៅពេលដែលរងនូវការគប់ដោយវត្ថុមួយ ពីអ្នកគាំទ្រ ដែលនាំឲ្យមានការពន្យារពេលការប្រកួតក្នុងរយៈពេលដ៏យូរ ស្របពេលដែលកីឡាករនៃក្រុមទាំង2 បានដើរចេញពីទីលានប្រកួត។ការប្រកួតនេះ បានចាប់ផ្តើមយឺតជាងកម្មវិធីដែលបានគ្រោងទុកចំនួន5នាទី ដោយសារតែមានផ្ទៃបង្កឡើងដោយការដុតកាំជ្រួច ពីអ្នកគាំទ្ររបស់ក្លិប Feyenoord។ ការប្រកួតបានផ្អាករយៈពេល21វិនាទី បន្ទាប់ពីចាប់ផ្តើមប្រកួត ដើម្បីចាំឲ្យផ្សែងរសាត់អស់។ ក្លិប Feyenoord បានបញ្ជាក់ថា ពួកគេក៏បានសម្រេចចិត្តបិទច្រកមួយផ្នែក នៅកីឡដ្ឋាន Feyenoord សម្រាប់ការប្រកួតលើទឹកដីខ្លួនឯងជាមួយនឹងក្រុម AS Roma ក្នុងការប្រកួតក្របខ័ណ្ឌ Europa League វគ្គ8ក្រុមចុងក្រោយ កាលពីថ្ងៃទី3 ខែមេសា៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com