លោក Lampard៖ ការដឹកនាំ Chelsea ដើម្បីទៅជួប Real ជាកិត្តិយសដ៏ធំមួយ

លោក Frank Lampard អ្នកចាត់​ការ​ទូទៅ​បណ្តោះ​អាសន្ន​របស់​ក្រុម Chelsea បាន​និយាយ​ថា ជា​កិត្តិ​យស​ដ៏ធំ​មួយ​ក្នុងការ​ដឹកនាំ​ក្រុមតោ​ខៀវ​មួយនេះ ក្នុ​ង​ការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​8​ក្រុម​ចុងក្រោយ ពោល​ក្នុង​រយៈពេល​តិច​ជាង​1សប្តាហ៍ ក្រោយពី​បាន​ចូល​កាន់​តំណែង​។ លោក Lampard ដែល​ត្រូវ​បាន​តែង​តាំង​ជា​

គ្រូបង្វឹក​បណ្តោះ​​​អាសន្ន​ជំនួស​កន្លែង​លោក Graham Potter កាលពីថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍​មុននោះ នឹង​ត្រូវ​ដឹកនាំ​ក្រុមតោ​ខៀវ ទៅជួបក្រុម Real Madrid នាកីឡដ្ឋាន Bernabeu សម្រាប់​ការ​ប្រកួត​ជើង​ទី​1 នៅ​រាត្រីនេះ​។

អ្នក​ចាត់​ការ​ទូទៅ​វ័យ​44ឆ្នាំ​រូបនេះ បាននិយាយ​ថា ការ​មាន​ឱកាស​ដ៏​អស្ចារ្យ​ដើម្បី​ដឹកនាំក្រុម​ក្នុងក្រប​ខ័ណ្ឌ​អឺ​រ៉ុប ម្តងទៀត បានក្លាយ​ជា​កត្តា​ជំរុញ​ទឹក​ចិត្ត​ដ៏​ធំ​មួយ ចំពោះ​ការ​វិល​ត្រឡប់​របស់​លោក​ទៅកាន់​ក្លិប Chelsea វិញ ក្នុង​រយៈ​ពេល​2ឆ្នាំ ក្រោយពី​ពេល​វេលា​ដឹកនាំ​ជាលើកទី​1​របស់​លោក​ក្នុងក្លិ​ប​នេះ បាន​បញ្ចប់​។ លោក Lampard បាន​ឲ្យដឹងថា៖​ «ខ្ញុំ​ពិត​ជា​មាន​សំណាង​ណាស់​ក្នុងការ​ដឹកនាំ​ក្នុងក្រប​ខ័ណ្ឌ Champions League ចំនួន​2រដូវកាល​»​​។

លោក​បាន​បន្ថែម​ទៀត​ថា៖ «ក្នុង​នាម​ជា​កីឡាករម្នាក់ វា​តែង​តែ​ជា​យុទ្ធនា​ការ​ដ៏ពិសេស ហេតុនេះ ការ​មក​ទី​នេះ​ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ទូទៅ គឺ​ជា​កិត្តិ​យស​ដ៏ធំមួយ ជាពិសេស​នៅ​ពេល​ដែលខ្ញុំ​មិន​ដឹង​ទាល់​តែ​សោះ​កាលពី​1សប្តាហ៍មុន​។ ឱកាស​នេះ គឺ​ជាផ្នែកមួយ​នៃ​​កត្តា​លើក​ទឹក​ចិត្តក្នុងការ​ចូល​កាន់​តំណែង​នៅ​ទីនេះ​»៕

ប្រភព​ព័ត៌​មាន៖ BBC

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

champions leagueChelsea