លោក Spalletti រំពឹងថា Napoli នឹងបង្កើតភាពរីករាយពេលប៉ះ AC Milan រាត្រីនេះ

ក្រុម Napoli មិនមាន​ហានិភ័យ​ឡើយ ពេល​ប៉ះ​ជាមួយ​នឹងក្រុម AC Milan ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League ជើង​ទី​2​របស់​ពួកគេ លើ​ទឹកដីខ្លយន​ឯង នៅ​រាត្រីនេះ​។ នេះបើយោង​ទៅ​តាម​ការ​បញ្ជាក់​របស់លោក​គ្រូបង្វឹក Luciano Spalletti ដែល​បាន​បញ្ជាក់​​ថា ក្រុមរ​បស់​លោកបាន​បង្កើត​ប្រវត្តិ​សាស្ត្ររួច​ជា ស្រេច​តាមរយៈ​ការ​ឈាន​ទៅវ​គ្គ​8​ក្រុម​ចុងក្រោយ​។ ក្រុម Napoli ដែលកំពុង​តែ​នាំមុខ ​លើ​តារាងក្រប​ខ័ណ្ឌ

Serie A នោះ បាន​បង្ហាញ​ខ្លួន​ជាលើក​ដំបូង​ក្នុង​វគ្គ​8ក្រុម​ចុងក្រោយ​ក្នុងក្រប​ខ័ណ្ឌកំពូល​ប្រចាំ​ទ្វីប​អឺ​រ៉ុប នៅពេល​ដែល​ពួកគេបាន​ធ្វើ​ដំណើរ​ទៅ​ជួប​ក្រុម AC Milan កាលពីថ្ងៃពុធ ដោយ​ចាញ់​ក្នុងលទ្ធផល 1-0​។លោក Spalletti បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​កាលពីថ្ងៃចន្ទ​ថា៖ «មិនមាន​ការ​ប្រថុយ​ឡើយ​ក្នុង​ការ​ប្រកួត​នេះ​។ ការ​ប្រថុយ​តែ​មួយ គឺ​ការ​ដណ្តើម​យក​ភាព​រីក​រាយ ពីព្រោះ​​យើងមិន​ដែល​​បាន​ឈាន​ដល់​កម្រិត​នេះ ឡើយ ហើយ​ប្រសិន​បើ​យើង​ឈ្នះ យើង​ឈាន​ទៅកាន់​វគ្គ​​បន្ត​ទៀត​»​។ លោក​បានបន្ថែម​ទៀត​ថា៖ «ខ្ញុំ​នឹងមានការ​រីក​រាយ​នៅថ្ងៃ​ស្អែកនេះ ប្រសិន​បើ​យើង​ឈាន​ទៅ​វគ្គ​បន្ទាប់ ប៉ុន្តែ ការ​បង្ហាញពី​កម្រិត​លេង​ដ៏ល្អ ក៏ជា​ការ​ស្តារ​មុខមាត់​មួយ​ដែរ​»​។

ជាមួយ​គ្នា​នេះ ខ្សែ​ប្រយុទ្ធ​ដែលរក​បាន​គ្រាប់​បាល់ច្រើន​ជាង​គេ Victor Osimhen ដែល​បាន​អវត្ត​មានក្នុង​ពេលក្រុម Napoli ចាញ់ក្រុម AC Milan ក៏​វិល​ចូល​ប្រកួត​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​នៅ​រាត្រីនេះ​ផងដែរ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

AC Milanchampions league