Arsenal ប្រកាស​ពី​ការ​ផ្ទេរ Havertz ពី​ក្លិប Chelsea ក្នុង​តម្លៃ​ខ្លួន​65លានផោន

ក្លិប Arsenal បាន​ប្រកាស​ពីការ​ចុះ​ហត្ថលេខា​ជា​មួយនឹង​ខ្សែ​បម្រើ​ដ៏ឆ្នើម Kai Havertz ពី​ក្លិប Chelsea​។ ការ​ផ្ទេរ​កីឡាករ​អន្តរ​ជាតិអាល្លឺម៉ង់​រូបនេះ មាន​តម្លៃ​ខ្លួន​65លាន​ផោន (ស្មើ​នឹង​82លាន​ដុល្លារ​អាមេរិក) ហើយ​​ខ្សែ​បម្រើ Declan Rice ក៏​អាច​នឹង​ចូលរួម​ជាមួយនឹង​ក្លិប Arsenal ពីក្លិប West Ham ក្នុង​តម្លៃ​ខ្លួន​105លានផោន ផង​ដែរ​។

Havertz បាន​លេង​ជា​ខ្សែ​ប្រយុទ្ធ​កណ្តាល​សម្រាប់ Chelsea ប៉ុន្តែ ចង់លេ​ងក្នុង​តួនាទីសំខាន់​ជាង​នៅក្លិប Arsenal​។ រូប​គេ​បាន​ចូលរួម​ជា​មួយនឹង​ក្លិប Chelsea ពីក្លិប Bayer Leverkusen ក្នុង​ឆ្នាំ​2020 និង​បាន​ស៊ុត​បាល់បញ្ចូល​ទី​​19​គ្រាប់ និង​​ជួយ​ឲ្យ​មិត្ត​រួមក្រុម​រក​បាន​7គ្រាប់​ផ្សេង​ទៀត​ក្នុងការ​បង្ហាញខ្លួន​​91លើក​របស់​គេក្នុងក្រប​ខ័ណ្ឌ Premier League​។

ក្លិប Arsenal ក៏​បាន​ឈាន​ដល់​ការ​ព្រម​ព្រៀង​គ្នា​ជា​គោល​ដើម្បី​ទិញ Rice ផងដែរ ក្រោយពី​បាន​ដាក់​សំណើ​ដេញ​ថ្លៃ​ក្នុង​ទឹកប្រាក់​105​លានផោន កាលពីថ្ងៃ​អង្គារ និង​កំពុង​តែ​ស្ថិតក្នុង​ការ​ពិភាក្សា​​ជាមួយ​នឹងក្លិប West Ham ជុំ​វិញ​រច​នា​សម្ព័ន្ធ​នៃការ​ទូ​ទាត់​ប្រាក់ ក្រោយពី​ក្លិប Manchester City បាន​ដក​ខ្លួន​ចេញពីការ​ប្រជែង​ទិញ​ខ្សែ​បម្រើ​អន្តរ​ជាតិ​អង់គ្លេស​រូបនេះ​។ ក្លិប Arsenal ក៏​កំពុង​តែ​ស្ថិត​យ៉ាង​ប្រកៀកក្នុងការនាំ​យក​ខ្សែ​ការពារ Jurriën Timber ពីក្លិប Ajax ក្នុង​តម្លៃ​ខ្លួន​៥០លានផោន​ផងដែរ និង​ចង់​បាន​ខ្សែ​បម្រើ Romeo Lavia ពី​ក្លិប Southampton​៕

ប្រភព​ព័ត៌​មាន៖ The Guardian

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ក្នុងខែនេះ ដើម្បីទទួលបានប័ណ្ណចូលរួមការចាប់រង្វាន់គ្រឿងអេឡិចត្រូនិច និងរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

ArsenalChelsea