ខ្សែប្រយុទ្ធអេស៊ីប Mohamed Salah នៅតែជាកីឡាកររបស់ហង្សក្រហម Liverpool ដដែល ស្របពេលដែលទីផ្សារទិញកីឡាករចូលនៅក្របខណ្ឌលីគអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League បានបិទបញ្ចប់។
Liverpool ធ្លាប់បានបដិសេធសំណើ 150 លានផោន ចង់បានកីឡាករវ័យ 31ឆ្នាំរូបនេះ ពី Al-Itthad កាលពីសប្តាហ៍មុន
ស្របពេលដែលមានដំណឹងមួយទៀតថា Al-Ittihad ហ៊ានឱ្យប្រាក់ឈ្នួល Salah ច្រើនជាងគេនៅ Saudi Pro League រឺលើស Cristiano Ronaldo ទៅទៀត។
ជុំវិញរឿងផ្ទេរនេះដែរ អ្នកចាត់ការ Liverpool លោក Jurgen Klopp ធ្លាប់បាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយឈ្នះ Aston Villa 3-0 សប្តាហ៍មុនថា ទំរង់លេងរបស់ Mohamed Salah បានបញ្ជាក់ច្បាស់ថា គេប្តេជ្ញាចិត្តស្ម័គ្រស្មោះជាមួយ Liverpool។
កីឡាករវ័យ 31ឆ្នាំ Mohamed Salah បានមកកាន់ Liverpool តាំងពីឆ្នាំ 2017 ផ្ទេរពី Roma នៅសល់កិច្ចសន្យា 2 ឆ្នាំទៀតជាមួយ Liverpool បន្ទាប់ពីទើបចុះកិច្ចសន្យាថ្មីរដូវកាលមុន។
គិតមកដល់ពេលនេះ Salah បានស៊ុតបញ្ចូលទី 188គ្រាប់ហើយ បូកនឹងការរួមចំណែកបញ្ជូនបាល់ 76លើក ក្នុងការបង្ហាញខ្លួន 309ប្រកួតឱ្យ Liverpool ។ គេធ្លាប់ឈ្នះពាន English Premier League, UEFA Champions League, FA Cup, League Cup, FIFA Club World Cup និង UEFA Super Cup ។
Liverpool រដូវកាលនេះ បាត់បង់កីឡាករជាច្រើន ដែលបានចាកចេញរួមមាន James Milner, Alex Oxlade-Chamberlain, Naby Keita, Fabinho និង Jordan Henderson។ ចំណែក Al-Ittihad របស់អារ៉ាប៊ីសាអ៊ូឌីតរដូវក្តៅនេះ បាននាំយក Karim Benzema, Fabinho, N’Golo Kante និង Jota ទៅចូលរួមផងដែរ៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com