អ្នកគាំទ្រ Man Utd ខឹងលោក Ten Hag ប្ដូរ Hojlund ចេញ

អ្នកគាំទ្រក្លិបបិសាចក្រហម បង្ហាញការអាក់អន់ស្រពន់ចិត្ត ចំពោះការសម្រេចចិត្តរបស់លោក Eric Ten Hag ដែលបានផ្លាស់ប្ដូរ Rasmus Hojlund ត្រឹមនាទីទី 64 ទាំងដែលពួកគេគិតថា កីឡាករចំណូលថ្មីម្នាក់នេះកំពុងលេងបានល្អ ស្របពេល Brighton កំពុងនាំមុខ 2-0។ Hojlund ដែលជាជម្រើស 11នាក់ដំបូង និងបង្ហាញខ្លួនជា

លើកដំបូងនៅចំពោះមុខអ្នកគាំទ្រក្នុងទឹកដី Old Trafford រកបានគ្រាប់បាល់នៅតង់ទីមួយ តែត្រូវបានច្រានចោលដោយ VAR ។ ផ្ទុយទៅវិញ ក្នុងពេលដែលត្រូវការគ្រាប់បាល់ ពីនាំមុខរបស់ Danny Welbeck និង Pascal Gross លោក Ten Hag បែរជាប្ដូរគេចេញ ជំនួសវិញដោយ Anthony Martial ។

ជាការបង្ហាញនូវក្ដីមិនពេញចិត្តចំពោះការប្ដូរនេះ ក៏ដូចជាការបង្ហាញការគាំទ្រចំពោះ Hojlund អ្នកគាំទ្របាន​ទះដៃ​អបអរ​ពេល​គាត់​ចាក​ចេញ​ពី​ទីលានយ៉ាងកងរំពង។

ជុំវិញបញ្ហានេះ លោក Ten Hag បាននិយាយថា៖ «ខ្ញុំយល់ថា វាមានភាពវិជ្ជមានក្នុងស្ថានភាពនេះ។ អ្នកបានឃើញហើយថា អ្នកគាំទ្របានសាទរគាត់យ៉ាងអស្ចារ្យ សម្រាប់ការបង្ហាញខ្លួនដំបូងរបស់ Hojlund លើកដំបូងនៅ Old Trafford ។ ខ្ញុំ​គិត​ថា ​គាត់​ធ្វើ​បាន​ល្អ​ណាស់ ហើយវា​ជា​ការ​ល្អ​ដែល​អ្នកគាំទ្របាន​ផ្តល់​កម្លាំងចិត្តនេះដល់គាត់។ វានឹងផ្តល់ភាពជឿជាក់ដល់ Hojlund ប៉ុន្តែគ្រប់គ្នាដឹងហើយថាគាត់នៅមានរបួសបន្តិចបន្តួច ដោយសារគាត់ទើបចូលរួមជាមួយយើង ​3 ឬ​ 4​សប្តាហ៍​ចុង​ក្រោយ​នេះ។ បើសិនគាត់មានបញ្ហារបួស នោះយើងនឹងកាន់តែយ៉ាប់»។

បិសាចក្រហមចាប់ផ្ដើមរដូវកាលថ្មីមិនសូវល្អទេ 5សប្ដាហ៍កន្លងទៅ រកបានត្រឹម 6ពិន្ទុប៉ុណ្ណោះ កំពុងឈរលេខ 13 ក្នុងតារាងពិន្ទុ ដែលធ្វើឱ្យកៅអីរបស់លោក Erik Ten Hag អង្គុយមិនសូវស្រួលនោះទេ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com