ក្លិប Bangkok និង Buriram ឈ្នះដូចគ្នានៅ ACL

ក្រុមបាល់ទាត់មកពីលីគកំពូលថៃទាំងពីរ Buriram United និង Bangkok United សុទ្ធតែរកបានបីពិន្ទុរៀងខ្លួនពីការប្រកួតទី 1 ក្នុងពូលនៅក្របខណ្ឌក្លិបកំពូលអាស៊ី AFC Champions League។ គូដំបូងនេះ Buriram United បើកទ្វាផ្ទះទទួលស្វាគមន៍ក្រុមចិន Zhejiang FC នៅកីឡដ្ឋាន Chang Arena។

4 គ្រាប់កើតឡើងនៅក្នុងវគ្គទី 1 ពោលគឺម្ចាស់ផ្ទះរកបានគ្រាប់នាំមុខមុន 3-0 ដោយ Lousana Boumbouya មុនពេលដែល Goran Causic រកបានពីរគ្រាប់ម្នាក់ឯង។

មុនចប់វគ្គទី 1 ក្រុមភ្ញៀវចិន Zhejiang តាមបានមួយគ្រាប់វិញដោយបាល់ពិន័យ 11 ម៉ែត្ររបស់ Leonardo តែវគ្គទី 1 Buriram រកបានគ្រាប់ចុងក្រោយដោយ Pansa Hemviboon។ បីពិន្ទុនេះធ្វើឱ្យ Buriram ឡើងឈរលើគេក្នុងពូល H តាមពីក្រោយក្រុមអូស្រ្តាលី Melbourne City FC និងក្រុមជប៉ុន Ventforet Kofu ដែលស្មើគ្នា 1-1។

ងាកមកក្រុមថៃមួយទៀត Bangkok United ធ្វើដំណើរទៅទឹកដីសិង្ហបុរី និងបានយកឈ្នះក្រុមម្ចាស់ផ្ទះ Lion City Sailors 2-1។ ក្រុមម្ចាស់ផ្ទះនាំមុខដោយគ្រាប់របស់វ៉ូឡេរបស់ Diego Lopez នៅវគ្គទី 1 តែ Bangkok United វាយបកវិញនៅវគ្គទី 2 ដោយគ្រាប់បាល់របស់ Everton តែតបញ្ចូលទីនៅនាទីទី 51 និង Thitipan Puangchan។

3ពិន្ទុនេះ Bangkok United ឈរលេខ 2 ក្នុងពូល F ជាមួយក្រុមកូរ៉េ Jeonbuk ដែលបានយកឈ្នះក្រុមភ្ញៀវហុងកុង Kitchee FC 2-1។

លទ្ធផលផ្សេងទៀតក្រុមកូរ៉េ Pohang Steelers យកឈ្នះនៅទឹកដីវៀតណាម Hanoi FC 4-2 ឈរលើគេក្នុងពូល J ខណៈ ក្រុមចិន Wuhan Three Towns និងក្រុមជប៉ុន Urawa Reds ស្មើគ្នា 2-2៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com