ក្រុមបាល់ទះកម្ពុជា អស់ឱកាសនៅ Asian Games ក្រោយចាញ់កូរ៉េខាងត្បូង 3-0

ក្រុមបាល់ទះបុរសក្នុងសាលកម្ពុជា អស់ភារកិច្ចនៅក្នុងការប្រកួតកីឡាអាស៊ីលើកទី 19 នៅទីក្រុង Hangzhou ប្រទេសចិនហើយ ក្រោយចាញ់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ដោយលទ្ធផល 3សិតទល់នឹង 0 ក្នុងជំនួបបិទពូល C កាលពីថ្ងៃទី 21 កញ្ញានេះ។ ជំនួបដែលជាក្ដីសង្ឃឹមចុងក្រោយរបស់ក្រុមម្ចាស់មេដាយប្រាក់ស៊ីហ្គេមកម្ពុជា

បានចាប់បញ្ចប់សិតទី 1 ក្នុងលទ្ធផលតានតឹង 23-25 ដែលជាពិន្ទុដ៏ប្រកៀកប្រកិតមួយ។ ចូលដល់សិតទី 2 ក្រុមប្រុសស្អាតកូរ៉េធ្វើបានកាន់តែល្អ ដោយយកឈ្នះសិតទី 2 មកលើកម្ពុជាត្រឹមពិន្ទុ 13-25 ហើយសិតចុងក្រោយ កម្ពុជាឡើងពិន្ទុបានត្រឹម 15 ពោលបញ្ចប់ដោយលទ្ធផលពិន្ទុ 15-25។ ការចាញ់កូរ៉េខាងត្បូង 3-0 នេះ ធ្វើឱ្យក្រុមបាល់ទះបុរសកម្ពុជា ត្រូវត្រលប់មកមាតុប្រទេសវិញ។

មុនត្រូវកូរ៉េខាងត្បូងយកឈ្នះ 3-0 សិតនេះ កម្ពុជាក៏ទើបតែរងបរាជ័យក្រោមថ្វីដៃឥណ្ឌាដែរ កាលពីថ្ងៃទី 19 ខែកញ្ញា កន្លងទៅ ក្នុងលទ្ធផល 3-0 សិតដូចគ្នា។ ក្នុងប្រកួតនោះគេមើលឃើញថា ក្រុមឥណ្ឌាមានរនាំងល្អ ពិបាកនឹងទម្លុះ ស្របពេលដែលក្រុមកម្ពុជា ធ្វើឱ្យមានកំហុសច្រើនក្នុងការចេញសេវាផងដែរ។

គួរឱ្យដឹងដែរថា វិញ្ញាសាបាល់ទះក្នុងសាលបុរស នៅ 19th Asian Games មានប្រទេសចំនួន 19 ចូលរួមប្រកួតប្រជែង។ ការប្រកួតនឹងរកឃើញម្ចាស់មេដាយមាស នាថ្ងៃទី 26 ខែកញ្ញា ឆ្នាំ 2023 ខាងមុខ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

Asian Games