អ្នកគាំទ្រគប់ផ្សែងចូល ធ្វើឱ្យប្រកួត Ajax – Feyenoord ផ្អាកនៅនាទី 56

ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលហូឡង់ ជំនួបធំរបស់ក្លិបយក្សទាំងពីរ Ajax Amsterdam ទទួលស្វាគមន៍ក្រុមភ្ញៀវ Feyenoord ត្រូវបានផ្អាកត្រឹមនាទីទី 56 ក្រោយអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ ចោលកាំជ្រួចផ្សែងមកលើទីលាន។ ក្រុមភ្ញៀវ Feyenoord បាននាំមុខដល់ទៅ 3-0 ទៅហើយ នៅកីឡដ្ឋាន Johan Cruyff

Arena មុនពេលការប្រកួតត្រូវបានផ្អាកមិនអាចបន្តបាន ពោលមុននេះក៏មានការផ្អាកពីរលើកដែរ។ ការផ្អាកដំបូង បន្ទាប់ពីមានអ្នកគាំទ្រចោលដបទឹកចូលទីលាន នៅពេល Feyenoord នាំមុខ 2-0 និងផ្អាកលើកទីពីរ ក៏ជាការចោលកាំជ្រួចផ្សែងផងដែរ។ ក្លិបបាល់ទាត់ Ajax បានចេញសេចក្តីថ្លែងការថ្កោលទោចំពោះទង្វើអ្នកគាំទ្ររបស់ខ្លួន។

ក្រោយការប្រកួតត្រូវបានផ្អាក ក៏មិនស្ងប់ស្ងាត់ដែរ អ្នកគាំទ្របានព្យាយាមរត់ចូលទីលាន មុនពេលអាជ្ញាធរមានសមត្ថកិច្ច ប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកគាំទ្របង្ករភាពចលាចលនៅខាងក្រៅកីឡដ្ឋាន។

សូមបញ្ជាក់ថា ការមិនពេញចិត្តរបស់អ្នកគាំទ្រ Ajax គឺបន្ទាប់ពីក្រមជើងឯកលីគកំពូលហូឡង់ 36សម័យមួយនេះ ឈ្នះតែ 1ប្រកួតគត់ ក្រោយលេងបាន 4ប្រកួតរដូវកាលថ្មីនេះ ខណៈកំពុងឈរលេខ 13 ពីលើតំបន់គ្រោះថ្នាក់តែ 2ពិន្ទុប៉ុណ្ណោះ។

Ajax បញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ 3 ខកខានមិនបានលេងនៅក្របខណ្ឌអឺរ៉ុប UEFA Champions League លើកដំបូង ក្នុងរយៈពេល 13 រដូវកាលចុងក្រោយ ស្របពេល Feyenoord គឺជាជើងឯក៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com