Kane រកបាន Hat-trick ដំបូងនៅ Bundesliga ពេល Bayern ឈ្នះ Bochum 7-0

Harry Kane បានស៊ុតបាល់បញ្ចូលទី 3គ្រាប់ (Hat-trick) ក្នុង Bundesliga ជាលើកដំបូងរបស់ខ្លួន ដែលជាចំនួនគ្រាប់បាល់ 7គ្រាប់ពី 5ប្រកួត ក្នុងលីគកំពូលអាល្លឺម៉ង់ ខណៈដែល Bayern Munich បានយកឈ្នះ 7-0 លើ Bochum កាលពីថ្ងៃសៅរ៍។ Kane បានស៊ុតបាល់បញ្ចូលទីគ្រាប់ទីបីរបស់គាត់ ក្រោយការបញ្ជូនបាល់ពី

កីឡាករ Noussair Mazraoui នៅនាទីទី 88 ប៉ុន្តែត្រូវរង់ចាំការពិនិត្យវីដេអូ ដើម្បីពិនិត្យមើលថា អាចមាន offside ដែរឬទេ ខណៈនេះជាការឈ្នះច្រើនគ្រាប់បំផុតរបស់ Bayern ចាប់តាំងពីការទទួលជ័យជម្នះ 7-0 ដូចគ្នាកាលពីខែសីហា ឆ្នាំ 2022។ ប្រកួតនោះដែរ​ Kane ក៏បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុម 2លើកផងដែរ។

ជុំវិញការរកបាន Hat-trick ឱ្យក្រុមថ្មី Harry Kane បានលើកឡើងថា៖ «វា​ជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​មួយ គិត​មក​ទល់​ពេល​នេះ។ ខ្ញុំ​គិត​ថា យើង​មាន​ការ​ប្រកួត​ដ៏​ល្អ​មួយ​នៅ​ថ្ងៃ​នេះ មិន​មែន​ល្អតែ​ខ្ញុំ​ទេ ប៉ុន្តែ​ជា​ក្រុម​ទាំង​មូល»។

«យើងពិតជាបានផ្លាស់ប្តូរនូវសម្ពាធផ្លូវចិត្ត។ អ្នកដឹងទេ ហ្គេមទាំងនេះអាចពិបាក ប៉ុន្តែយើងបានធ្វើឱ្យវាមើលទៅងាយស្រួល។ ខ្ញុំពិតជារំភើប ហើយខ្ញុំពេញចិត្តគ្រប់នាទីនៅទីនេះ ជាមួយក្រុម ជាមួយអ្នកគាំទ្រ ហើយជាក់ស្តែងការនៅទីនេះ វាប្រៀបបាននឹងនៅផ្ទះរបស់ខ្ញុំដែរ។ ហើយវាពិតជាទទួលបានអារម្មណ៍ពិសេស ដែលខ្ញុំអាចធ្វើបាន Hat-trick»។

Kane រកបានគ្រាប់នៅនាទីទី 12 នាទី 54 ដោយបាល់ពិន័យប៉េណាល់ទី និងនាទីទី 88៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

BundesligaKane