អត្តពលិកគួរចាប់អារម្មណ៍ទាំង 5 នៅ Asian Games ប្រទេសចិន

ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី 19 (The 19th Asian Games 2023) កំពុងរៀបចំឡើងក្នុងទីក្រុង Hangzhou ប្រទេសចិន ដោយបានដាក់ឱ្យប្រកួតលើ 40ប្រភេទកីឡា ស្មើនឹង 481វិញ្ញាសា ខណៈប្រទេសទាំង 45 ដែលជាសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានបញ្ជូនអត្តពលិករបស់ខ្លួន ទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡា 4ឆ្នាំម្ដងប្រចាំទ្វីប

មួយនេះ។ ក្នុងចំណោមអត្តពលិកជាង 1ម៉ឺន 2នាក់ គេសម្លឹងឃើញអត្តពលិកឆ្នើម ដ៏គួរឱ្យចាប់អារម្មណ៍ជាងគេចំនួន 5រូប។ តោះ! ទៅជួបពួកគេទាំងអស់គ្នា៖1. កីឡាការិនីហែលទឹកជប៉ុន Ikee Rikako

Rikako ធ្លាប់ឈ្នះមេដាយ 6 និងប្រាក់ 2គ្រឿង កាលពីព្រឹត្តការណ៍ Asian Games 2018 នៅឥណ្ឌូនេស៊ី

2. កីឡាការិនីវាយកូនឃ្លីលើតុចិន Sun Yingsha

Sun ធ្លាប់ឈ្នះមេដាយអូឡាំពិក ទាំងកម្រិតយុវជន និងទូទៅ។ លើសពីនេះ គេធ្លាប់ឈ្នះជើងឯកទ្វីបអាស៊ី និងពិភពលោក លើច្រើនវិញ្ញាសារាប់ទាំងឯកត្តជន គូនារី គូបុរសនារី និងក្រុមជាដើម។

3. កីឡាករកាយសម្ព័ន្ធចិន Zhang Boheng
Zhang ធ្លាប់គ្រងជើងឯកពិភពលោក 2021 ឈ្នះមេដាយមាសអូឡាំពិកជាប់គ្នា ក៏ដូចជាជើងឯកទ្វីបអាស៊ី និងព្រឹត្តិការណ៍ធំៗជាច្រើនទៀត។

4. កីឡាករហែលទឹកកូរ៉េខាងត្បូង Hwang Sun-woo

Hwang ជាអ្នកហែលទឹកកំពូលរបស់កូរ៉េខាងត្បូង ធ្លាប់ឈ្នះមេដាយប្រាក់ និងសំរឹទ្ធ ពីការប្រកួតហែលទឹកជើងឯកពិភពលោក ហើយក៏កាន់កំណត់ត្រាហែលលឿនជាងគេនៅអាស៊ីផងដែរ។ គេហែលសេរី 200ម៉ែត្រ ដោយប្រើពេលត្រឹមតែ 47.22វិនាទីប៉ុណ្ណោះ។

5. កីឡាការិនីលោតទឹកម៉ាឡេស៊ី Pandelela Rinong Pamg

Pandelela ត្រូវបានគេប្រសិទ្ធនាមថាជា «រាជនីកីឡាលោតទឹក» នៃប្រទេសម៉ាឡេស៊ី។

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com