Asian Games វគ្គ 4ក្រុមចុងក្រោយ៖ ហុងកុង v ជប៉ុន , អ៊ូបេគីស្ថាន v កូរ៉េ

ការប្រកួតកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី 19 នៅទីក្រុងហាន់ចូវប្រទេសចិន រកបាន 4 ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ។ ក្រុមការពារមេដាយមាសកូរ៉េខាងត្បូង បានបន្តដំណើរឈ្មោះទៅការពារមេដាយរបស់ខ្លួនដោយយកឈ្នះក្រុមម្ចាស់ផ្ទះចិន 2-0។ គ្រាប់របស់កូរ៉េធ្វើបានដោយ Hong Hyun-seok

និង Song Min-kyu គ្រប់គ្រាន់ល្មមដើម្បីឡើងវគ្គ 4 ក្រុមចុងក្រោយ និងមានតែការខកចិត្តសំរាប់ម្ចាស់ផ្ទះចិន។

ងាកមកជប៉ុន ក៏បានបន្តដំណើរទៅមុខដែរក្រោយយកឈ្នះកូរ៉េខាងជើងយ៉ាងតានតឹង 2-1។ ជប៉ុននាំមុខមុនដោយ Kontaro Uchino នៅនាទីទី 50 តែកូរ៉េខាងជើងក៏តាមស្មើវិញនៅនាទីទី 74 ដោយ Kim Kuk Bom មុនពេលដែលជប៉ុនបានបាល់ពិន័យ 11 ម៉ែត្រមួយស៊ុតសម្រេចដោយ Yuta Matsumara នៅនាទីទី 78។

ចប់ការប្រកួតជប៉ុនឈ្នះ 2-1 តែកីឡាកររបស់ក្រុមកូរ៉េខាងជើងមិនសប្បាយចិត្តចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលដែលផ្តល់បាល់ពិន័យ 11 ម៉ែត្រដល់ជប៉ុន និងបាននាំគ្នាឡោមព័ទ្ធអាជ្ញាកណ្តាលនៅពេលបញ្ចប់ការប្រកួត។ សូមបញ្ជាក់ថា កូរ៉េខាងជើងទើបបង្ហាញខ្លួនការប្រកួតលើឆាកអន្តរជាតិលើកដំបូងតាំងពីវិបត្តិកូវីដ-19។

បន្តមកទៀតនេះ អ៊ូសប៊ែគីស្ថានក៏តានតឹងដែរទំរាំឈ្នះអារ៉ាប់បីសាអ៊ូឌីតដោយលទ្ធផល 2-1 ខណៈអ៊ូសប៊ែគីស្ថាននាំមុខមុន ២ គ្រាប់មុនពេលដែលអារ៉ាប៊ីសាអ៊ូឌីតតាមបានមួយគ្រាប់វិញ និងបាត់បង់កីឡាករម្នាក់នៅចុងម៉ោង។

ចុងក្រោយនេះហុងកុង ធ្វើឱ្យមានការភ្ញាក់ផ្អើលក្រោយយកឈ្នះអ៊ីរ៉ង់ 1-0 ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយគ្រាប់បាល់របស់ Poon Pui Hin នៅនាទីទី 47។

វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនឹងធ្វើនៅថ្ងៃពុធនេះ ដោយហុងកុងត្រូវជួបជប៉ុន ខណៈអ៊ូសប៊ែគីស្ថានជួបកូរ៉េ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

Asian Games