ច្បាស់ការ! Wayne Rooney កាន់តំណែងថ្មីនៅ Birmingham City

ក្លិបបាល់ទាត់នៅលីគទី 2 អង់គ្លេស Birmingham City បានប្រកាសតែងតាំងអតីតខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney ជាអ្នកចាត់ការថ្មីផ្លូវការ ជំនួសលោក John Eustace ដែលត្រូវបានដកតំណែងកាលពីថ្ងៃចន្ទ។ បុរសវ័យ 37 ឆ្នាំរូបនេះ បានចុះហត្ថលេខាដឹកនាំក្លិបនៅ League Championship មួយនេះ 3 ឆ្នាំកន្លះ។

អតីតខ្សែប្រយុទ្ធ Manchester United និង Everton រូបនេះបានក្លាយជាអ្នកចាត់ការទីពីរប៉ុណ្ណោះដែលមកដឹកនាំ Birmingham តាំងពីក្លិបផ្លាស់ប្តូរម្ចាស់ថ្មីដែលគ្រប់គ្រងដោយក្រុមហ៊ុនអាមេរិក Shelby Companies Limited កាលពីខែកក្កដា។

ការមកដល់របស់ Wayne Rooney នឹងទទួលបានជំនួយការពីរនាក់ដែលជាអតីតមិត្តរួមជាតិនៅក្រុមជម្រើសជាតិអង់គ្លេស បច្ចុប្បន្នជាគ្រូបង្វឹកក្រុមយុវជនអាយុក្រោម 21 ឆ្នាំអង់គ្លេស Ashley Cole ក៏ដូចជាមិត្តរួមក្រុម Manchester United, John O’Shea ដែលបច្ចុប្បន្នជាជំនួសការគ្រូបង្វឹកនៅក្រុមបាល់ទាត់ជម្រើសជាតិសាធារណរដ្ឋអៀរឡង់។

សូមបញ្ជាក់ថា Rooney ធ្លាប់ចំណាយពេលជាកីឡាកររយៈពេល 18 ខែនៅ​ក្លិបអាមេរិក DC United មុនទទួលបានតំណែងដឹកនាំក្លិបអង់គ្លេស Derby County កាលពីខែមករាឆ្នាំ​ 2020។បុរសវ័យ 37 ឆ្នាំរូបនេះ ក្រោយមកក៏បានទទួលតំណែងជាគ្រូបង្វឹក DC United តែក៏បានសំរេចចិត្តចាកចេញ កាលពីថ្ងៃចន្ទក្រោយដឹកនាំក្រុមមិនអាចឡើងដល់វគ្គ Play-Off ក្របខណ្ឌលីគអាមេរិក។

DC United ខកខានមិនបានឡើងវគ្គ Play-Off MLS Cup នេះ 4 ឆ្នាំជាប់គ្នាហើយ ទោះបីជាចុងក្រោយបំផុតឈ្នះ New York City FC ចុងសប្តាហ៍កន្លងទៅក៏ដោយដែលត្រឹមជាការប្រកួតបង្គ្រប់កិច្ចនៃរដូវកាលវិលជុំ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com

Rooney