លទ្ធផលលិចអណ្ដែតមែន តែចំណូល Man Utd អាចឡើងកប់ក្ដោងរដូវកាលនេះ

Manchester United MANU.N បានព្យាករណ៍ថា ប្រាក់ចំណូលសារពើពន្ធ 2024 កាន់តែខ្ពស់បន្ទាប់ពីបានរាយការណ៍ពីការខាតបង់សុទ្ធក្នុងត្រីមាសទី 4 តិចតួច ស្របពេលដែលក្លឹបនៅ Premier League មួយនេះទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃការលក់សំបុត្រ និងប្រាក់ចំណូលឧបត្ថម្ភ។ Manchester United ដែល

ស្ថិតក្រោមការវិនិយោគរបស់គ្រួសាអាមេរិកត្រកូល Glazers ធ្លាប់បាននិយាយកាលពីខែវិច្ឆិកាឆ្នាំមុន ពីការស្វែងរកអ្នកវិនិយោគថ្មី​ តែការចរចាពីភាគីធំពីរ គឺមហាសេដ្ឋីអង់គ្លេស Sir Jim Ratcliffe និង មកហាសេដ្ឋីកាតា Sheikh Jassim bin Hamad al Thani សុទ្ធតែបរាជ័យ។

ម្ចាស់ជើងឯកអង់គ្លេស 20 សម័យកាល Manchester United រំពឹងថានឹងមានប្រាក់ចំណូលចន្លោះពី 650 លានផោន និង 680 លានផោនសម្រាប់សារពើពន្ធ 2024 ធៀបនឹង 648.4 លានផោននៅក្នុងសារពើពន្ធឆ្នាំ 2023 ។

Manchester United បានព្យាករណ៍ថា ក្លិបនឹងអាចមានប្រាក់ចំណេញស្នូលរវាង 140 លានផោន និង 165 លានផោននៅក្នុងសារពើពន្ធ 2024 ធៀបនឹង 155 លានផោននៅក្នុងសារពើពន្ធ 2023 ។

ក្លិបនៅទីក្រុង Manchester មួយនេះបានរាយការណ៍ ពីការខាតបង់សុទ្ធចំនួន 2.9 លានផោន (3.5 លានដុល្លារ) សម្រាប់ត្រីមាសដែលបានបញ្ចប់នៅថ្ងៃទី 30 ខែមិថុនា ធៀបនឹងការខាតបង់ចំនួន 71 លានផោនកាលពីឆ្នាំមុន៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com