សេដ្ឋីថៃម្ចាស់ក្លិប Sheffield Wed សុំរៃអង្គាសពី Fan 2លានផោន ជួយដោះបំណុល

ម្ចាស់ក្លិបបាល់ទាត់អង់គ្លេស Sheffield Wednesday លោក Dejphon Chansiri បានប្រកាសសុំវិភាគទានពីអ្នកគាំទ្រប្រមូលប្រាក់ 2 លានផោនដើម្បីជួយស្រោចស្រង់ក្លិបក្នុងការដោះបំណុល និងការចំណាយផ្សេងៗរបស់ក្លិបដែលកំពុងប្រឈម។ ក្លឹបនៅក្របខណ្ឌទីពីរអង់គ្លេស League Championship មួយនេះកំពុងប្រឈមនឹង

ការលុបឈ្មោះចេញពីបញ្ជីក្របខណ្ឌ English Football League។ អ្នកជំនួញសញ្ជាតិថៃលោក Chansiri បានប្រាប់សារព័ត៌មាន Sheffield Star ថា លោកកំពុងមានបញ្ហាជាមួយ «លំហូរសាច់ប្រាក់»។

លោកស្រី Gill Furniss សមាជិកសភាសម្រាប់ Sheffield Brightside និង Hillsborough បានហៅបញ្ហារបស់ Sheffield Wednesday ថា “គួរឱ្យព្រួយបារម្ភ” ។ លោកស្រីបាននិយាយនៅក្នុងការបង្ហោះនៅលើ Twitter ថា “វាជាទំនួលខុសត្រូវរបស់ម្ចាស់ក្នុងការដោះស្រាយបញ្ហានេះ មិនមែនអ្នកគាំទ្រទេ។ លោកស្រីនឹងស្វែងរកការប្រជុំបន្ទាន់ជាមួយក្លឹបដើម្បីពិភាក្សាអំពីរឿងនេះ”។

លោក Dejphon Chansiri បានចូលមកកាន់កាប់ក្លិបនៅតំបន់ Hillsborough មួយនេះតាំងពីឆ្នាំ 2015។ អ្នកជំនួញថៃរូបនេះបាននិយាយថា ប្រសិនបើមនុស្ស 20,000 នាក់ផ្តល់ 100 ផោន នោះវាស្មើនឹង 2 លានផោន ហើយវាច្បាស់ណាស់ថាបញ្ហានឹងត្រូវបានដោះស្រាយទាន់ពេល៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com