ក្លិបនៅ EPL ប្រមូលមតិគាំទ្រ ការផ្អាកខ្ចីជើងកីឡាកររបស់ក្លិបដែលមានម្ចាស់តែមួយ

ក្លិបបាល់ទាត់នៅ Premier League មានគំរោងបោះឆ្នោតយកមតិភាគច្រើន ដើម្បីផ្អាកការខ្ចីជើងកីឡាកររវាងក្លិបដែលស្ថិតក្រោមការវិនិយោគដោយថោកែតែមួយនៅខែមករាខាងមុខ។ ការចាប់ផ្តើមអនុវត្តបែបនេះ ក៏អាចបង្អាក់ Newcastle ពីការនាំចូលកីឡាករពីក្លិបដែលស្ថិតក្រោមការវិនិយោគដោយ

Saudi Arabia Public Investment Fund ដូចគ្នា។

ថ្មីៗនេះ មានព័ត៌មានចុះផ្សាយថា Newcastle គ្រោងខ្ចីជើងអតីតប្រធានក្រុម Wolves, Ruben Neves ពីក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Hilal។ កីឡាករវ័យ 26 ឆ្នាំរូបនេះបានផ្លាស់ទៅកាន់ Al-Hilal កាលពីរដូវក្តៅក្នុងតម្លៃផ្ទេរ 47 លានផោនខណៈ Newcastle ចង់បាន Neves មកបំពេញចន្លោះខ្សែបម្រើកណ្តាលរបស់ Sandro Tonali ដែលត្រូវបានពិន័យពាក់ព័ន្ធនឹងការបំពានច្បាស់ភ្នាល់។

ច្បាប់ថ្មីដែលផ្អាកការខ្ចីជើងរវាងក្លិបដែលមានម្ចាស់តែមួយនេះ នឹងត្រូវបោះឆ្នោតយកសំលេងយ៉ាងតិច 14 ក្នុងចំណោម 20 ក្លិបទើបអាចអនុវត្តបាន ហើយវានឹងជាច្បាប់បណ្តោះអាសន្នប៉ុណ្ណោះ ហើយនិយាយចំពោះតែការខ្ចីប៉ុណ្ណោះ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com