Buriram ឈ្នះ Melbourne Victory 1-០ បន្តក្ដីរំពឹងក្នុងវគ្គចែកពូលបន្តទៀត

ក្រុមបាល់ទាត់ថៃ Buriram United បានធ្វើឱ្យការប្រកួតប្រជែងរបស់ខ្លួនទៅវគ្គបន្តត្រលប់មកវិញ ក្រោយជ័យជំនះនៅទឹកដី Melbourne City FC 1-0 ល្ងាចថ្ងៃពុធម្សិលមិញ។ គ្រាប់បាល់ជ័យជំនះរបស់ Buriram ត្រូវរង់ចាំដល់ជិតចប់ការប្រកួតទៅហើយ បន្ទាប់ពីកំហុសបាល់ប៉ះដៃរបស់ខ្សែការពារ Melbourne City

កីឡាករ Aziz Behich នៅនាទីទី 85 ខណៈដែល Goran Causic ជាអ្នកស៊ុតបាល់ពិន័យ 11 ម៉ែត្របានសំរេចនៅនាទីទី 86។

Buriram ដែលចាញ់ Melbourne City ក្នុងទឹកដីខ្លួនឯងកាលពីជុំទី 3 នោះ នៅពេលនេះឡើងមកឈរលេខ 3 ក្នុងពូល H នេះមាន 6 ពិន្ទុតាមពីក្រោយ Melbourne City ដែលមាន 7 ពិន្ទុ។ នៅក្នុងពូល H នេះដែរក្រុមជប៉ុន Ventforet Kofu វិលមកឈរលើគេវិញក្រោយឈ្នះក្រុមភ្ញៀវចិន Zhejiang FC 4-1 នៅទីក្រុងតូក្យូប្រទេសជប៉ុន។ ជ័យជំនះនេះ Ventforet Kofu ឡើងមកឈរលើគេមាន 7 ពិន្ទុខណៈ Zhejiang FC បន្តនៅក្រោមគេមាន 3 ពិន្ទុ៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com