ខ្សែប្រយុទ្ធសញ្ជាតិហ្កាណា Raphael Dwamena បានទទួលមរណភាពត្រឹមវ័យ 28 ឆ្នាំ ក្រោយគាំងបេះដូងដួលសន្លប់នៅលើទីលាន អំឡុងការប្រកួតបាល់ទាត់នៅក្របខណ្ឌលីគកំពូល នៃប្រទេសអាល់បានី។
Raphael Dwamena បានចូលលេងការប្រកួតកាលពីថ្ងៃសៅរ៍ឱ្យក្រុមបាល់ទាត់ Egnatia ទល់នឹង Partizani ។
សហព័ន្ធកីឡាបាល់ទាត់អាល់បានី (AFL) បានឱ្យដឹងថា៖ «ទោះបីជាមានការអន្តរាគមន៍ភ្លាមៗ ពីវេជ្ជបណ្ឌិតឯកទេសក៏ដោយ ជាអកុសល Raphael Dwamena បានទទួលមរណភាព»។
Dwamena គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីគអាល់បានីក្នុងរដូវកាលនេះ ដោយរកបាន ៩គ្រាប់ និងធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិហ្កាណា ៩ លើកស៊ុតបញ្ចូលទី ២ គ្រាប់។
កាលវិភាគប្រកួតនៅថ្ងៃសៅរ៍ ត្រូវបានគេលុបចោលទាំងអស់ ហើយសហព័ន្ធបានពន្យារពេលការប្រកួតទាំងអស់ ដែលបានកំណត់ក្នុងប្រទេសអាល់បានី ក្នុងសប្តាហ៍នេះ។
រំលឹកថាកាលពីឆ្នាំ 2017 ការផ្ទេររបស់ Dwamena ទៅកាន់ Brighton ក្នុងតម្លៃ 17 លានផោន តែត្រូវបរាជ័យដោយសារបញ្ហាសុខភាព មុនពេលផ្លាស់ទៅកាន់ទឹកដីអេស្ប៉ាញលេងឱ្យ Levante និងចេញទៅ Real Zaragoza ក្នុងលក្ខណ្ឌខ្ចី។
កាលពីឆ្នាំ 2021 Dwamena ក៏ធ្លាប់ដួលសន្លប់អំឡុងការប្រកួតមួយនៅទឹកដីអូទ្រីសផងដែរ នៅពេលលេងឱ្យក្លិបបាល់ទាត់ Blau-Weiss Linz តែក៏បានជាសះស្បើយ និងអាចបន្តអាជីពបាន៕
ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com