AFC ចេញលទ្ធផលពិន័យ Wei Shihao ដែលទាត់មុខ Pham Xuan Manh នៅ ACL

ខ្សែបម្រើស្លាប Wei Shihao របស់ក្លឹបចិន Wuhan Three Towns ត្រូវបាន AFC ពិន័យជាប្រាក់ និងព្យួរការប្រកួតពីការបង្កកំហុសដោយហឹង្សាលើខ្សែបម្រើ Hanoi FC អំឡុងការប្រកួត AFC Champions League កាលពីដើមខែ។

ក្នុងលិខិតពិន័យរបស់ AFC បានបង្ហាញថា សហព័ន្ធកីឡាបាល់ទាត់អាស៊ីបានប្រកាសព្យួរ

Wei Shihao ចំនួន 3 ប្រកួតក្នុងពានរង្វាន់ AFC Champions League រដូវកាលនេះ និងពិន័យជាប្រាក់ចំនួន 1ពាន់ដុល្លារ។

រំឭកថា នៅតង់ទីពីរ នៃការប្រកួតជាមួយ Hanoi FC នៅថ្ងៃទី 08 ខែវិច្ឆិកា Shihao បានប៉ះទង្គិចជាមួយ Pham Xuan Manh ហើយដួលទៅលើដី។ តាមពិត វាគ្រាន់តែជាកំហុសធម្មតាទេ ប្រសិនបើ Shihao មិនបន្តសកម្មភាពអ្វីទៀត។ តែនៅពេលដែល Pham Xuan Manh កំពុងព្យាយាមក្រោកឡើង Shihao បែរជាទាត់ចំមុខរបស់គូប្រកួតទៅវិញ។ ទង្វើ​មិន​មានភាពជាអ្នក​កីឡា​នេះ ​មិន​អាច​គេច​ផុត​ពី​ក្រសែភ្នែក​អាជ្ញាកណ្តាល​បាន​ឡើយ។ ដោយ​មិន​បាច់ចាំ​ពិនិត្យ​ VAR អាជ្ញាកណ្ដាល​បាន​ផ្ដល់​កាត​ក្រហម​ភ្លាមៗ​ដល់ Shihao។

បន្ទាប់ពី Shihao ត្រូវបានបណ្តេញចេញ Wuhan បានរងបរាជ័យ 1-2 ដោយបាល់ស៊ុតបញ្ចូលទីនៅចុងម៉ោងរបស់ខ្សែប្រយុទ្ធ Pham Tuan Hai ។ វាក៏ជាជ័យជម្នះ​លើក​ដំបូង​របស់ Hanoi ​នៅ ACL ផងដែរ។

ចំណែកនៅលើបណ្តាញសង្គមចិន Weibo និង Sina វិញ អ្នកគាំទ្រជាច្រើនបាននិយាយថា Shihao គួរតែត្រូវបានគេហាមប្រាមពីក្រុមជម្រើសជាតិ ដោយសារតែកំហឹងរបស់គាត់ បានធ្វើឱ្យគាត់ទទួលបានកាតក្រហមយ៉ាងច្រើន ពេញមួយអាជីពរបស់គាត់៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com