Man City វាយបក Leipzig យកកៅអីវគ្គ 16 ក្រុម ខណៈ Haaland រកបានគ្រាប់ទី 40

ក្រុមការពារតំណែងជើងឯក Manchester City ដែលបានកក់កៅអីនៅវគ្គ 16 ក្រុមចុងក្រោយនៃការប្រកួតក្របខណ្ឌ UEFA Champions League នោះ បានវាយបកពីការនាំមុខដល់ទៅពីរគ្រាប់ដើម្បីយកឈ្នះ Leipzig 3-2។

​ខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Lois Openda បានបើកការនាំមុខដល់ទៅពីរគ្រាប់ឱ្យក្រុមភ្ញៀវ Leipzig

នាំមុខនៅនាទីទី 13 មួយគ្រាប់និង 33 មួយគ្រាប់។
​ឈានចូលវគ្គទី 2 កីឡាករបម្រុងពីរនាក់ត្រូវផ្លាស់ប្តូរចូលរួមមាន Jeremy Doku និង Julian Alvarez។

​ខ្សែប្រយុទ្ធន័រវេស Erling Haaland តាមពីក្រោយបានមួយគ្រាប់វិញឱ្យ Manchester City ដែលជាគ្រាប់បាល់ទី 40 របស់ខ្លួននៅ UEFA Champions League ត្រឹមការបង្ហាញខ្លួន 35 ប្រកួត ខណៈអ្នកកាន់កំណត់ត្រាចាស់ Ruud van Nistelrooy មានសរុប 50 គ្រាប់។

​កីឡាករអង់គ្លេស Phil Foden គឺជាអ្នករកបានគ្រាប់តាមស្មើ 2-2 នៅនាទីទី 70 មុនពេលដែលកីឡាករបម្រុង Julian Alvarez សម្រេចគ្រាប់បាល់វាយបកយកឈ្នះនៅនាទីទី 87។​
​បីពិន្ទុនេះធ្វើឱ្យក្រុមរបស់លោក Pep Guardiola ធានាបានកៅអីជុំបន្តដោយមាន 15 ពិន្ទុពេញពីជ័យជំនះទាំង 5 ប្រកួតក្នុងពូល G នេះ។

​ថ្វីបើចាញ់មែន Leipzig បានបន្តដំណើរទៅជុំបន្តផងដែរដោយមាន 9 ពិន្ទុ ខណៈពីរក្រុមទៀត Young Boys យកឈ្នះ Red Star Belgrade ធ្លាក់ពីការប្រកួតដូចគ្នា៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com