ដំបូងគេនៅ NBA កីឡាករ Stephen Curry បោះ 3ពិន្ទុបានសរុប 3500 ពិន្ទុ

កីឡាករអាមេរិក Stephen Curry បានក្លាយជាកីឡាករដំបូងនៅក្របខណ្ឌ NBA អាមេរិកដែលបោះ 3 ពិន្ទុបានសរុប 3500 ពិន្ទុ ស្របពេលដែល Golden State Warriors យកឈ្នះ Brooklyn Nets។

កីឡាករវ័យ 35 ឆ្នាំរូបនេះបានឈានដល់ចំនុច 3500 ពិន្ទុតាំងពីវគ្គទី 1 នៃការប្រកួត និងបញ្ចប់ទៅដោយរកបានសរុប 37 ពិន្ទុ

ក្នុងជ័យជំនះ 124-120 លើ Brooklyn Nets បូកបញ្ចូលទាំង 3 ពិន្ទុសរុប 6 បាល់ក្នុងការប្រកួត។

Stephen Curry ថែមទាំងបោះបាន 12 ពិន្ទុជាប់គ្នាមិនដល់ 2 នាទីផងនៅក្នុងវគ្កទី 4 ដើម្បីជ័យជំនះនេះ។

ចំណែកឯមិត្តរួមក្រុមរបស់ Curry កីឡាករ Klay Thompson ក៏បានឡើងឈរលេខ 3 ក្នុងតារាងអ្នកបោះបាន 3 ពិន្ទុច្រើនជាងគេផងដែរ បន្ទាប់ពីរកបាន 24 ពិន្ទុក្នុងការប្រកួតនេះ។ រីឯក្រុមចាញ់ Brooklyn Nets កីឡាករ Cam Thomas បោះម្នាក់ឯងបានដល់ទៅ 41 ពិន្ទុ តែមិនអាចជួយ Nets គេចផុតពីបរាជ័យបាន។

ជ័យជំនះនេះបានបញ្ចប់ដំណើរបរាជ័យ 3 ប្រកួតជាប់គ្នារបស់ Golden State តែបន្តឈរលេខ 11 នៅភាគខាងលិចឈ្នះ 12 ចាញ់ 14 ខណៈដែល Brooklyn Nets ឈរលេខ 9 នៅភាគខាងកើតឈ្នះ 13 ចាញ់ 12៕

 

ចុះឈ្មោះ និងដាក់ប្រាក់ជាមួយ 188Asia ទទួលបានរង្វាន់ប្រាក់បន្ថែមរហូតដល់ $100 បើកគណនី www.188asia.com